សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-EUលើកទី២០៖វៀតណាមអះអាងនូវតួនាទីជាអ្នកសម្រុះសម្រួល
24/07/2014 10:28
(VOV)_ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២២ និងទី២៣ កក្កដា នៅទីក្រុង Bruxelles បែសល្ស៊ីកបានប្រារព្វឡើងសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-EU លើកទី២០ (AEMM-20) ជាលើកដំបូង ដោយវៀតណាមរួមជាមួយ EU

(VOV)_ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២២និងទី២៣ កក្កដា នៅទីក្រុង Bruxelles បែល្ស៊ី កបានប្រារព្វឡើងសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-EU លើកទី២០ (AEMM-20) ជាលើកដំបូង ដោយវៀតណាមរួមជាមួយ EU ធ្វើអធិបតី ក្នុងដំណាក់កាលវៀតណាម សម្រុះសម្រួលទំនាក់ទំនងសន្ទនារវាងអង្គការទាំងពីរ (២០១២-២០១៥)។ ដោយមាន ប្រធានបទ៖ ឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ អាស៊ាន-EU ដើម្បីសន្តិភាព ស្ថិរ ភាព និងផាពសម្បូររុងរឿង ភាគីទាំងពីរបានឯកភាពអំពីការកំណត់ទិសដៅនានា ដើម្បីជំរុញទំនាក់ទំនងរវាង អាស៊ាន-EU។ ស្ដីពីទំនាក់ទំនង អាស៊ាន-EUភាគីទាំងពីរបានឯកភាពនាំទំនាក់ទំនង អាស៊ាន-EUអភិវឌ្ឍន៍ឡើងកំរិតដៃគូរយុទ្ធសាស្ត្រ។ ស្ដីពីនយោបាយ សន្តិសុខ អាស៊ាន-EUឯកភាពបន្តជំរុញជំនួបសន្ទនានិងពិ គ្រោះនយោបាយ និងសន្តិសុខ …ជាដើមពង្រីកសម្លេង តួនាទី និងការរួមវិភាគ ទានក្នុងទំនាក់ទំនងរវាង អាស៊ាន-EU ប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ នៅក្នុងតំបន់ និងអន្តរជាតិ។ ក្នុងវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពខំប្រឹងប្រែងបង្កើនកំណើន សេដ្ឋកិច្ចទ្វេភាគី ដំណើការចរចារឡើងវិញរវាង អាស៊ាន-EU ស្ដីពីកិច្ចព្រមព្រៀងពា ណិជ្ជកម្មសេរី FTA បន្ទាប់ពីឆ្នាំ ២០១៥ បង្កើនការតភ្ជាប់ខាងអាកាសចរណ៍ នាវាចរណ៍ …។ល។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Vinh (VOV) ស្ដីពីបញ្ហាសមុទ្រខាងកើត អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Vinh សមាជិកគណៈប្រតិភូវៀតណាមបានអោយដឹងថា៖ “ ភាគីទាំងពីរបានយកចិត្តទុកដាក់ជាច្រើនចំពោះសភាពការណ៍នៅសមុទ្រ ខាងកើត។ បណ្ដារដ្ឋមន្ត្រី អាស៊ាន-EU សុទ្ធតែសម្ដែងនូវការព្រួយបារម្ភយ់ាង ជ្រាលជ្រៅ និងអះអាងថាភាគីទាក់ទិននានាត្រូវគោរពច្បាប់អន្តរជាតិ គោរព សេចក្ដីថ្លែងការណ៍រួមស្ដីពីការប្រតិបត្តិសមរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងខំប្រឹងប្រែងទទួលបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ។ ទន្ទឹមនឹងនោះក៏បានអះអាងថា៖ ក្នុងសភាពការណ៍នាបច្ចុប្បន្ន ភាគីទាំងឡាយ ត្រូវអត់ធ្មត់ មិនបានគំរាមគំហែងប្រើអំពើហឹង្សារ ដោះស្រាយជំលោះដោយសន្តិ វិធី និងគោរពច្បាប់អន្តរជាតិ។ តាមនោះ បង្ហាញនូវការយកចិត្តទុក ដាក់ និង គោលជំហរខ្លាំងក្លារបស់ អាស៊ាន-EU ចំពោះសន្តិភាពនិងសន្តិសុខនៅសមុទ្រ ខាងកើត។” រួមជាមួយបញ្ហានៅសមុទ្រខាងកើត បណ្ដារដ្ឋមន្ត្រីការបរទេស អាស៊ាន-EUក៏បានចេញសេចក្ដីថ្លែងការណ៍ស្ដីពីគ្រោះមហន្តរាយយន្តហោះ MH17 ផងដែរ។ ក្នុងតួនាទីជាប្រទេសសម្រុះសម្រួលទំនាក់ទំនង អាស៊ាន-EU គណប្រតិភូ វៀតណាមបានធ្វើអធិបតីសន្និសីទ នាំចេញបណ្ដាទិសដៅអាទិភាពដើម្បីជំរុញ ទំនាក់ទំនងអាទិភាពសំរាប់ការនាំទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍ឡើងកំរិតថ្មី១ក្នុង រយៈពេលខាងមុខនេះ។ សន្និសីទរដ្ឋមន្ត្រីការបរទេស អាស៊ាន-EU លើកទី២០ បានវាយតំលៃខ្ពស់តួ នា ទីជាអ្នកសម្រុះសម្រួលរបស់វៀតណាមពីឆ្នាំ២០១២មក ពិសេសគឺការចូល រួមបញ្ជាណែនាំ និងធ្វើអធិបតីរួមដើម្បីសន្និសីទប្រព្រឹត្តទៅប្រកបដោយជផគជ័យ៕
Related






