សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៨បើកជាផ្លូវការ
04/08/2015 10:03
(VOVworld) - សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ានជា ប្រចាំលើកទី៤៨ (AMM ៤៨) បានបើកនាព្រឹកថ្ងៃទី៤ សីហា នៅរដ្ឋធានីគូឡាឡាំពួរបស់ម៉ាឡេស៊ីដោយ មានការចូលរួមរបស់រដ្ឋមន្រ្តីនៃប្រទេសអាស៊ានទាំង ១០។

ពិធីប្រារព្វសន្និសីទ AMM ៤៨ (VOVworld) - សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ានជាប្រចាំលើកទី៤៨ (AMM ៤៨) បានបើកនាព្រឹកថ្ងៃទី៤ សីហា នៅរដ្ឋធានីគូឡាឡាំពួរបស់ម៉ាឡេស៊ីដោយមានការ ចូលរួមរបស់រដ្ឋមន្រ្តីនៃប្រទេសអាស៊ានទាំង១០។គណៈប្រតិភូវៀតណាមដឹកនាំ ដោយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បាន អញ្ជើញចូលរួមសន្និសីទនេះ។ថ្លែងមតិបើកសម័យប្រជុំ រដ្ឋមន្រ្តីការបរទេសម៉ាឡេ ស៊ី និងជាប្រធាន AMM ៤៨ លោក Anipha Aman បានសំដែងការប្ដេជ្ញាចិត្តរបស់ អាស៊ានក្នុងការអនុវត្តគោលដៅនានាដែលតំបន់បានដាក់ចេញនោះ គឺកសាង សហគមន៍អាស៊ានមួយសាមគ្គីភាព ឯកភាពដោយឈរលើគោលការណ៍និង តំលៃជាសារវ័ន្តនៃតំបន់ទាំងមូល។រដ្ឋមន្រ្តី Anipha Aman បានអះអាងថា សហ គមន៍អាស៊ាននឹងនាំមកនូវឱកាសល្អសំរាប់ប្រជាជនអាស៊ាននិងសហគមន៍ពិភព លោកទាំងមូល។ បន្ទាប់ពីពិធីប្រារព្វ រដ្ឋមន្រ្តីការបរទេសអាស៊ានទាំង១០រូបបានដំណើរការសម័យ ប្រជុំជាសំងាត់ដើម្បីពិភាគ្សាអំពីបញ្ហាតំបន់និងពិភពលោក។រាល់ខ្លឹមសារស្នូល នៃសន្និសីទលើកនេះរួមមានការប្ដេជ្ញាចិត្តកសាងសហគមន៍អាស៊ានមួយដែល តភ្ជាប់អំពីសេដ្ឋកិច្ច ផ្សាភ្ជាប់អំពីនយោបាយ និងរួមគ្នាចែករំលែកការទទួលខុស ត្រូវសង្គម ការបង្កើនទំនាក់ទំនងកិច្ចការបរទេសនិងពង្រីកតួនាទីជាមជ្ឈមណ្ឌល របស់អាស៊ានក្នុងតំបន់ ក៏ដូចជាការបើកទូលាយទំនាក់ទំនងជាមួយ តំបន់អាស៊ី បូព៌ាទាំងមូលជាដើម។ រដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ានទាំង១០ បណ្ដារដ្ឋមន្រ្តីក៏បានពិភាគ្សាអំពីតួនាទីម្ចាស់ការរបស់អាស៊ានក្នុងការធានាបរិយា កាសសន្តិភាពនៃតំបន់ ពង្រីកថែមទៀតនូវវេទិការនយោបាយ សន្តិសុខនៅតំបន់ ដូចជា ARF EAS ADMM+ ក៏ដូចជាឯកសារនានារួមមានសន្ធិសញ្ញាស្និទ្ធិស្នាល និងសហប្រតិបតិ្តការអាស៊ីអាគ្នេយ៍ (TAC) សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបតិ្ត នៅសមុទ្រខាងកើត (DOC) ផងដែរ៕
Related






