សន្និសីទរដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី៩នៅឡាវ
26/07/2016 08:17
(VOVworld)-សន្និសីទរដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី៩ បានបើកនាថ្ងៃទី២៥កក្កដា ក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន

ទិដ្ឋភាពនៃសន្និសីទ (VOVworld)-សន្និសីទរដ្ឋមន្ត្រីការបរទេសសហប្រតិបត្តិការមេគង្គ-ជប៉ុនលើកទី៩ បានបើកនាថ្ងៃទី២៥កក្កដា ក្នុងក្របខ័ណ្ឌនៃសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៩បានប្រព្រឹត្តទៅនៅក្រុងវៀងច័ន្ទប្រទេសឡាវ។ សន្និសីទនេះបានរៀប ចំឡើងសំដៅវាយតម្លៃនូវស្ថានភាពអនុវត្តយុទ្ធសាស្ត្រតូក្យូ២០១៥និងផែនការ សកម្មភាពអនុវត្តយុទ្ធសាស្ត្ររយៈពេល៣ឆ្នាំ គឺពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ ព្រម ទាំងត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់មេគង្គ-ជប៉ុនលើកទី៨ដែលនឹងប្រព្រឹត្តទៅ នៅប្រទេសឡាវនាខែកញ្ញាខាងមុខ។ថ្លែងមតិក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងនូវការសន្យារបស់វៀតណាមក្នុងការជម្រុញកិច្ចសហប្រតិបត្តិការមេគង្គ- ជប៉ុននិងស្នើរឲ្យភាគីជប៉ុនផ្តល់អាទិភាពសម្រាប់ប្រទេសនានាក្នុងការអនុ វត្តការ ផ្តើមគំនិត ដៃគូមូលដ្ឋានរចនាសម្ព័ន្ធគុណភាពបើកទូលាយ។លោក Pham Binh Minh បានស្នើរថា កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ត្រូវផ្តោតសំខាន់ទៅ លើខ្លឹម សារការពារបរិស្ថាន កំណើនបៃតងនិងសមស្របជាមួយបម្រែបម្រួលអាកាសធាតុ ជាដើម៕
Related






