VOV WorldVOV World
សន្និសីទស្តីពីការងារជំនឿ សាសនាបណ្តាខែត្រទីក្រុងឆ្នេរសមុទ្រភាគកណ្តាល
29/06/2012 10:29
VOV_ថ្ងៃទី​២៩មិថុនា នៅទីក្រុងQuy Nhon ​គណះ កម្មាធិការខាងជំនឿសាសនា របស់រដ្ឋាភិបាល​រួមផ្សំ ជាមួយខែត្រ Binh Dinh រៀបចំសន្និសីទ​ស្តីពីការងារ ជំនឿ សាសនាបណ្តាខែត្រទីក្រុងឆ្នេរសមុទ្រភាគកណ្តាល​​ ក្រោមអធិបតីភាព
សន្និសីទស្តីពីការងារជំនឿ សាសនាបណ្តាខែត្រទីក្រុងឆ្នេរសមុទ្រភាគកណ្តាល
(Image: Internet) VOV_ថ្ងៃទី​២៩មិថុនា នៅទីក្រុងQuy Nhon ​គណះកម្មាធិការខាងជំនឿសាសនា របស់រដ្ឋាភិបាល​ រួមផ្សំជាមួយខែត្រ Binh Dinh រៀបចំសន្និសីទ​ស្តីពីការងារជំនឿ សាសនាបណ្តាខែត្រទីក្រុងឆ្នេរសមុទ្រភាគកណ្តាល​​ ក្រោមអធិបតីភាពរបស់ លោក Pham Dung​​អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​-ប្រធានគណះកម្មាធិការខាងជំនឿ សាសនារបស់រដ្ឋាភិបាល។សន្និសីទវាយតំលៃចំពោះសភាពការណ៏ សកម្មភាព នឹងការងារជំនឿសាសនាក្នុង​ឆមាសទី១​ នឹងលើកឡើងនូវភារកិច្ច ក្នុងឆមាសទី២ ឆ្នាំ​២០១២។​តាមនោះក្នុងឆមាសទី២ឆ្នាំ​២០១២​  បណ្តាខែត្រ ទីក្រុងឆ្នេរសមុទ្រ ភាគកណ្តាលបន្តយល់ជ្រួតជ្រាប​​សេចក្តីសំរេចចិត្តមហា- សន្និបាតលើកទី​១១ របស់បក្ស បណ្តាសារាចរ​សេចក្តីណែនាំរបស់ការិយាល័យ នយោបាយ-មជ្ឈឹម ស្តីអំពីការងារជំនឿសាសនាក្នុងសភាពការណ៏ថ្មី​  ណែនាំ ជួយសមាគមពុទ្ធសា សនាវៀតណាមរៀបចំមហាសន្និបាតព្រះសង្ឈពុទ្ធសាសនាវៀតណាមគ្រប់ជាន់ ថ្នាក់​យកចិត្តទុកដាក់ដល់ការជំរុញខ្លាំងការងារផ្សាយ ព័ត៍មានសាសនានៅថ្នាក់ មូលដ្ឋាន សេនាធិការជួយថ្នាក់ដឹកនាំបក្ស​រដ្ឋអំណាច មូលដ្ឋានជួបប្រាស្រ័យ ជាមួយប្រមុខបណ្តាអង្គការសាសនា​សំដៅអនុវត្តល្អ ការងារគ្រប់គ្រងរដ្ឋអំពី ជំនឿសាសនា​យកចិត្តទូកដាក់ដល់ការងារបណ្តុះ បណ្តាលបំប៉ន់លើកកំពស់ ចរិយាសម្បិតរបស់កំលាំងប្រកបការងារជំនឿសាសនា៕

More