VOV WorldVOV World
សន្នសីទថ្នាក់រដ្ឋមន្ត្រី G7 នៅកាណាដា
20/09/2018 08:13
(VOVWORLD) -ធម្មនុញ្ញស្តីពីការបង្ការទប់ស្កាត់កាកសំណល់ ប្លាស្ទិច មហាសាគរ គឺជាប្រធានបទសំខាន់មួយ ដែលបានលើកយកមកពិភាក្សានៅក្នុងសន្នសីទថ្នាក់រដ្ឋមន្ត្រីនៃបណ្ដាខឿនឧស្សាហកម្មជួរមុខនៅលើពិភពលោក (G7) ស្តីពីបម្រែបម្រួលអាកាសធាតុ មហាសាគរ និងថាមពលស្អាត។
សន្នសីទថ្នាក់រដ្ឋមន្ត្រី G7 នៅកាណាដា
 ការបង្ការទប់ស្កាត់កាកសំណល់ ប្លាស្ទិច មហាសាគរ សន្និសីទនេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែកញ្ញា នៅទីក្រុង Halifax ចំណុះខេត្ត Nova Scotia ប្រទេសកាណាដា។ អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Le Cong Thanh តំណាងឱ្យវៀតណាម បានអញ្ជើញចូលរួមសន្និសីទនេះ។ សន្និសីទនេះនឹងផ្ដោតលើបទបញ្ញត្តិនានា សំដៅឆ្ពោះទៅរកគោលដៅកាត់បន្ថយការបញ្ចេញចោលឧស្ម័ន កាបូនក្នុងក្របខ័ណ្ឌនៃការព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបម្រែបម្រូលអាកាសធាតុ។ លើសពីនេះទៀតរបៀបវារៈនៃសន្និសីទក៏បានលើកឡើងអំពីវិធានការនានាក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ នឹងពិភាក្សាអំពីបញ្ហាថាមពលស្អាតជាដើមផងដែរ៕