VOV WorldVOV World
សន្តិភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតជាផលប្រយោជន៍រួមរបស់អាស៊ាននិងតំបន់
13/05/2015 10:14
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសិង្ហបុរី នារសៀលថ្ងៃទី១២ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមកសម្ដែងការគួរសម នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong។
សន្តិភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើតជាផលប្រយោជន៍រួមរបស់អាស៊ាននិងតំបន់
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសិង្ហបុរី នារសៀលថ្ងៃទី១២  ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមកសម្ដែង ការគួរសម នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong។ នៅទីនេះ លោក  Nguyen Xuan Phuc បានស្នើសិង្ហបុរីបន្តលើក​ទឹកចិត្ត​អង្គភាពអាជីវកម្ម ក៏ដូចជា ក្រុមហ៊ុននានាប្រចាំ​ប្រទេសនេះ​ ស្រាវជ្រាវឱកាសបោះទុនវិនិយោគ ចូលក្នុងវិ ស័យមុខព្រួញនានានៅវៀតណាម ដូចជា៖ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ថាម ពល…លៗ​ ឧបនាយករដ្ឋមន្ត្រីក៏បានស្នើសិង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការជា មួយ​បណ្ដាខេត្ត ទីក្រុង​របស់វៀតណាម ដោយផ្អែក​ទៅលើឧត្តមភាព​របស់​តំបន់ ​និមួយៗ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong មានគោល បំណងថា៖ ភាគីទាំងពីរសកម្ម សហប្រតិបត្តិការ ​សម្រេចបែបបទនានាដើម្បីបើក ការដ្ឋានសាងសង់មណ្ឌលឧស្សាហកម្ម វៀតណាម-សិង្ហបិរី (VSIP) 6,7​ ក្នុងឆ្នាំ  ២០១៥។ ​នាយករដ្ឋមន្ត្រី  Lee Hsien Loong បានអះអាងថា៖ កិច្ចសហប្រតិបត្តិ ការអប់រំនិងបណ្ដុះ​បណ្ដាល​ ជាវិស័យ១ក្នុងចំណោមវិស័យស្នូល នៃកិច្ចសហ ប្រតិបត្តិការ​រវាងប្រទេសទាំងពីរ និងលោកក៏បានសម្ដែងការត្រៀមខ្លួនជាស្រេច  ​បង្កើនកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភ បណ្ដុះបណ្ដាលនិងអភិវឌ្ឍន៍​ប្រភពធន ធានមនុស្ស សំរាប់វៀតណាម។  ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានមកសម្ដែងការគួរសម នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong           ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និង នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong ក៏បានឯកភាពដែរ​ថា៖ ​សន្តិភាព សន្តិសុខ និងសុ វត្ថិភាពនាវាចរណ៍ អាកាសចរណ៍ ​នៅសមុទ្រខាងកើត ជាផលប្រយោជន៍រួម របស់ អាស៊ាន និងតំបន់។ ​តំបន់អាស៊ាន គប្បីសាមគ្គី​ ពង្រីកតួនាទី ក្នុងការដោះស្រាយ បញ្ហា​ទាក់ទិននានាដល់សន្តិភាព ស្ថិរភាព ជាពិសេសគឺការគោរពច្បាប់ ដោះស្រាយ ជំលោះដោយសន្តិវិធី ដោយផ្អែកទៅលើច្បាប់អន្តរជាតិ ជា​ពិសេសគឺអនុសញ្ញា  អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ( UNCLOS) អនុវត្តយ៉ាងទៀង ទាត់នូវសេចក្ដីថ្លែងការណ៍ស្ដីពីប្រតិបត្តិសំរាប់ភាគី​នានានៅសមុទ្រខាងកើត (DOC)  កសាងក្រមប្រតិបត្តិការនៅសមុទ្រ​ខាងកើត ​( COC ) យ៉ាងឆាប់ៗ។ នារសៀលថ្ងៃទី១៣ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូរដ្ឋាភិបាលវៀតណាម បានបញ្ចប់ដំណើរទស្សនកិច្ចនៅសិង្ហបុរី ប្រកបដោយជោគជ័យ៕