សន្តិភាពមានអត្ថន័យនិងតួនាទីពិសេសក្នុងការជម្រុញនិងការពារសិទ្ធិមនុស្ស
30/09/2016 09:02
(VOVworld)-សំដៅជួយជ្រោមជ្រែងទិវាសន្តិភាពអន្តរជាតិ (ថ្ងៃទី២១កញ្ញា)ដែលបាន អង្គការសហប្រជាជាតិរៀបចំឡើងជារៀងរាល់ឆ្នាំនោះ

ទិដ្ឋភាពនៃសិក្ខាសាលា“តួនាទីរបស់សន្តិភាពក្នុងការ ជម្រុញនិងការពារសិទ្ធិមនុស្ស” (VOVworld)-សំដៅជួយជ្រោមជ្រែងទិវាសន្តិភាពអន្តរជាតិ (ថ្ងៃទី២១កញ្ញា)ដែលបាន អង្គការសហប្រជាជាតិរៀបចំឡើងជារៀងរាល់ឆ្នាំនោះនាថ្ងៃទី២៩កញ្ញានៅទីក្រុងហា ណូយ បានប្រព្រឹត្តទៅសិក្ខាសាលា ក្រោមប្រធានបទ “តួនាទីរបស់សន្តិភាពក្នុងការ ជម្រុញនិងការពារសិទ្ធិមនុស្ស”។ថ្លែងមតិនៅសិក្ខាសាលានេះ ប្រធានគណៈកម្មាធិការ សន្តិភាពវៀតណាម លោក Uong Chu Luu បានសង្កត់ធ្ងន់ទៅលើតួនាទីរបស់សន្តិ ភាពក្នុងកិច្ចការពារសិទ្ធិមនុស្សជាបញ្ហាសំខាន់បំផុតដែលបានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។ នៅវៀតណាម សិទ្ធិមនុស្ស សិទ្ធិពលរដ្ឋអំពីនយោបាយ ស៊ីវិល សេដ្ឋកិច្ច វប្បធម៌ សង្គម ត្រូវបានទទួលស្គាល់ គោរព ការពារ និងធានាតាមរដ្ឋធម្មនុញ្ញនិងច្បាប់ ។ លោក Uong Chu Luu បានស្នើឲ្យតំណាងចូលរួមក្នុងសិក្ខាសាលានេះ គប្បីប្រមូល ផ្តុំពិភាគ្សាលើបញ្ហាស្នូលដូចជា ឧទ្ទេសនាមនិងវិភាគនិយមន័យអំពីសិទ្ធិសន្តិភាព អត្ថន័យ តួនាទី និងតម្លៃរបស់សន្តិភាពក្នុងាការធានាសិទ្ធិមនុស្សក៏ដូចជាការគំរាម កំហែងដល់សិទ្ធិសន្តិភាពរបស់មនុស្ស និងរាល់បញ្ហាសាសនា ជាតិសាសន៍បញ្ហា សន្តិភាពនិងសិទ្ធិមនុស្សជាដើម៕
Related
More




