សន្តិសុខបណ្តាញ Internet - បញ្ហាសំខាន់រវាងអាមេរិកនិងចិន
29/05/2013 11:17
(VOVworld) – នាថ្ងៃទី ២៨ ឧសភា អ្នកនាំពាក្យវិមានសរ លោក Jay Carney បានប្រកាសថា៖ សន្តិសុខបណ្តាញ Internet នឹងជាបញ្ហាសំខាន់មួយដែល ប្រធានាធិបតីអាមេរិក លោក Barack Obama នឹងពិភាក្សាជាមួយប្រធានរដ្ឋចិន លោក Xi Jinping ក្នុងជំនួបដែលនឹងរៀបចំឡើងនាសប្តាហ៍ខាងមុខ។
(VOVworld) – នាថ្ងៃទី ២៨ ឧសភា អ្នកនាំពាក្យវិមានសរ លោក Jay Carney បាន ប្រកាសថា៖ សន្តិសុខបណ្តាញ Internet នឹងជាបញ្ហាសំខាន់មួយដែល ប្រធានាធិបតី អាមេរិក លោក Barack Obama នឹងពិភាក្សាជាមួយប្រធានរដ្ឋចិន លោក Xi Jinping ក្នុងជំនួបដែលនឹងរៀបចំឡើងនាសប្តាហ៍ខាងមុខ។ សេក្តីថ្លែងការនេះត្រូវបាន នាំចេញ បន្ទាប់ពី ក្រុមអ្នកជំនាញការអំពីការអភិវឌ្ឍន៍វិទ្យាសាស្ត្រយោធា (Defence Science Board) របស់អាមេរិកបានចេញផ្សាយរបាយការណ៍ឲ្យដឹងថា៖ បណ្ដា hacker របស់ចិនបានវាយប្រហារចូលក្នុងប្រព័ន្ធព័ត៌មានអំពីអាវុធទំនើបចំនួន ២០ របស់ អាមេរិក។ លោក Jay Carney បានអះអាងថា៖ បញ្ហាសន្តិសុខបណ្តាញ Internet គឺជា ការព្រួយបារម្មហ៍ធំដែលភាគីអាមេរិកបាននិងបន្តពិភាក្សាក្នុងជំនួបគ្រប់ជាន់ថ្នាក់ ជាមួយចិន។ ក្នុងពេលនោះ អ្នកពិគ្រោះយោបល់សន្តិសុខជាតិនៃវិមានសរ លោក Tom Donilon បានព្រមាមថា៖ បណ្ដាការវាយប្រហារលើបណ្តាញ Internet បានកើន ឡើងដែលអាចជះឥទ្ធិពលអាក្រក់ដល់ទំនាក់ទំនងរវាងប្រទេសទាំង ២។ បញ្ហា សន្តិសុខបណ្តាញ Internet គ្រោងនឹងត្រូវបានពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការពារ ប្រទេសអាមេរិក លោក Chuck Hagel ជាមួយបណ្ដាថ្នាក់ដឹកនាំការពារប្រទេសចិន ក្នុងសន្និសីទអំពីសន្តិសុខ ដែលនឹងប្រព្រឹត្តទៅនៅហឹង្ហបុរី នាចុងសប្តាហ៍នេះ៕
Related
More





