VOV WorldVOV World
សន្តិសុខសង្គមនិងសន្តិសុខស្បៀងអាហារក្នុងការកាត់បន្ថយភាពក្រីក្រ
16/10/2015 08:13
(VOVworld) - “ក្នុងរយៈពេល៣ទសវត្សរ៍កន្លងទៅ វៀតណាមទទួលបានសមិទ្ធិផលលេចធ្លោជាច្រើន ក្នុងការកាត់បន្ថយភាពក្រីក្រហើយត្រូវបានសហគមន៍ អន្តរជាតិទទួលស្គាល់។
សន្តិសុខសង្គមនិងសន្តិសុខស្បៀងអាហារក្នុងការកាត់បន្ថយភាពក្រីក្រ
លោក Jong Ha Bae ប្រធានក្រុមបេសកកម្មរបស់អង្គការស្បៀងអាហារនិងកសិកម្មអ.ស.ប (FAO) ប្រចាំនៅវៀតណាម (VOVworld) - សារលិខិតសន្តិសងសង្គមនិងកសិកម្ម៖បំបែករង្វិលភាពក្រីក្រ” ទិវា ស្បៀងអាហារ ពិភពលោកឆ្នាំនេះ (ថ្ងៃទី១៦ តុលា) បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏ សែនសំខាន់ របស់ប្រព័ន្ធសន្តិសុខសង្គមក្នុងបុព្វហេតុកាត់បន្ថយភាពក្រីក្រ ធានា សន្តិសុខ ស្បៀងអាហារ កែលំអរគុណភាពជីវភាពរស់នៅដើម្បីអភិវឌ្ឍន៍ដោយ និរន្តរភាព ជាពិសេសនៅតំបន់ជនបទ។ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៌មានវិទ្យុ សម្លេង វៀតណាម លោក Jong Ha Bae ប្រធានក្រុមបេសកកម្មរបស់អង្គការស្បៀង អាហារនិងកសិកម្មអ.ស.ប (FAO) ប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ “ក្នុងរយៈពេល៣ទសវត្សរ៍កន្លងទៅ វៀតណាមទទួលបានសមិទ្ធិផលលេចធ្លោជា ច្រើនក្នុងការកាត់បន្ថយភាពក្រីក្រហើយត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់។ ប៉ុន្តែ នៅមានគ្រោះអាសន្នអត់ឃ្លាននៅតំបន់ដាច់ស្រយាលចំពោះមុខសញ្ញាពិ សេសដូចជា នារី កុមារនិងក្រុមជនជាតិភាគតិច។ដោយហេតុនេះ យើងត្រូវខំប្រឹង ប្រែងថែមទៀតដើម្បីកែលំអរស្ថានភាពនេះ។ស្ថាប័នអ.ស.បនានាក្នុងនោះមាន FAO សន្យានឹងរួមជាមួយរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាកាត់បន្ថយភាពក្រីក្រ នេះ។នាបច្ចុច្បន្នយើងខ្ញុំកំពុងកសាងមូលនិធិអភិវឌ្ឍន៍ដោយនិរន្តរភាព សំដៅជួយ ឧបត្ថម្ភអំពីសន្តិសុខស្បៀងអាហារនិងអាហារូបត្ថម្ភសំរាប់កុមារ”៕