VOV WorldVOV World
ស.ប.ប.ក. នៅរក្សាសំណើរជួបចរចារជាមួយអាមេរិក
14/01/2015 11:58
(VOVworld) – តាមបណ្ដាទីភ្នាក់ងារសារព័ត៌មានបរទេសបានឲ្យដឹងថា៖ ទោះបីជា អាមេរិកបដិសេធសំណើរជួបចរចាររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ស្តីអំពីជំនួបចរចារជាផ្ទាល់ក្តី ប៉ុន្តែ ភាគីព្យុងយ៉ាងនៅរក្សា សំណើរនេះ ព្រមទាំង ប្រកាសថា៖ ភាគីនានាអាចដោះស្រាយបញ្ហាជាច្រើន ក្នុងករណីអាមេរិកនិងកូរ៉េខាង ត្បូងបញ្ចប់រាល់ការធ្វើសមយុទ្ធប្រចាំឆ្នាំក្នុងឆ្នាំ ២០១៥ ដើម្បីជំនួសឲ្យការដែល ព្យុងយ៉ាងនឹងបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ។
ស.ប.ប.ក. នៅរក្សាសំណើរជួបចរចារជាមួយអាមេរិក
ស.ប.ប.ក. នៅរក្សាសំណើរជួបចរចារជាមួយអាមេរិក (Image: VNA) (VOVworld) – តាមបណ្ដាទីភ្នាក់ងារសារព័ត៌មានបរទេសបានឲ្យដឹងថា៖ ទោះបីជា អាមេរិកបដិសេធសំណើរជួបចរចាររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ស្តីអំពីជំនួបចរចារជាផ្ទាល់ក្តី ប៉ុន្តែ ភាគីព្យុងយ៉ាងនៅរក្សាសំណើរនេះ ព្រមទាំង ប្រកាសថា៖ ភាគីនានាអាចដោះស្រាយបញ្ហាជាច្រើនក្នុងករណីអាមេរិកនិងកូរ៉េខាង ត្បូងបញ្ចប់រាល់ការធ្វើសមយុទ្ធប្រចាំឆ្នាំក្នុងឆ្នាំ ២០១៥ ដើម្បីជំនួសឲ្យការដែល ព្យុងយ៉ាងនឹងបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ។ ថ្លែងមតិនៅសន្និសីទកាសែតនាថ្ងៃទី ១៣ មករា នៅទីស្នាក់ការរបស់ អ.ស.ប. ទីក្រុង New York  ឯកអគ្គររដ្ឋទូតរងថ្មីប្រចាំ នៅ អ.ស.ប. របស់សាធារណៈរដ្ឋប្រជាធិបេតេយ្យប្រជាមានិតកូរ៉េ លោក An Myong Hun បានឲ្យដឹងថា៖ សំណើររបស់ព្យុងយ៉ាងនៅមានសុពលភាពទោះបីជាភាគីអាមេរិក បានបដិសេធ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ជប៉ុន កូរ៉េខាងត្បូងនិងអាមេរិក កំពុងរៀបចំជំនួបរវាងបណ្ដាប្រធានក្រុមចរចារនៃបណ្ដាប្រទេសនេះនៅទីក្រុងតូក្យូ នាថ្ងៃទី ២៨ មករា ខាងមុខសំដៅស្វែងរកការចាប់ផ្តើមការចរចារ ៦ ភាគីស្តីអំពីបញ្ហា នុយក្លេអ៊ែររបស់ ស.ប.ប.ក. ឡើងវិញ៕