ស.ប.ប.កបាញ់បង្ហោះកាំជ្រួចជាបន្ត
09/04/2015 10:24
(VOVworld)-ក្រសួងការពារជាតិកូរ៉េខាងត្បូងនាថ្ងៃទី ៩មេសាបានឲ្យដឹងថា សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carter នៅព្រលាន យន្តហោះសេអ៊ុល (រូបថតៈ AFP) (VOVworld)-ក្រសួងការពារជាតិកូរ៉េខាងត្បូងនាថ្ងៃទី៩មេសាបានឲ្យដឹងថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នាថ្ងៃទី៧មេសា បានបាញ់បង្ហោះ កាំជ្រួចផ្លោងដីទល់នឹងអាកាសរយៈខ្លី ទៅកាន់តំបន់សមុទ្រខាងលិច (ពោលគឺ សមុទ្រលឿង)។ អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Kim Min Seok បានឲ្យដឹងថា មូលហេតុដែលព័ត៌មាននេះមិនបានប្រ កាសភ្លាម គឺដោយ សារ កាំជ្រួចទាំងនោះត្រូវបាញ់ក្នុងចំងាយខ្លី។ កូរ៉េខាងត្បូង នៅបន្តតាមដានឲ្យ បានជាប់ជានិច្ចអំពីសញ្ញាដែលសរឲ្យឃើញព្យុងយ៉ាងត្រៀមបាញ់បង្ហោះកាំជ្រួច ផ្លោង ជាពិសេស ក្នុងកាលៈទេសៈដែល ស.ប.ប.ក កំពុងត្រៀមរៀបចំពិធីរំលឹក ខួបទិវាកំណើត របស់អតីតថ្នាក់ដឹកនាំលោកគីមអ៊ីលស៊ុងនាថ្ងៃទី១៥មេសា ខាងមុខ៕
Related






