VOV WorldVOV World
ស.ប.បកូរ៉េច្រានចោលសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បស្ដីអំពីការបាញ់សាកល្បងកាំជ្រួច
08/09/2016 11:09
(VOVworld) - នាថ្ងៃទី៧ កញ្ញា ស.ប.បកូរ៉េ បានឡើង សម្លេងច្រានចោលសេចក្ដីថ្លែងការណ៍របស់ក្រុម ប្រឹក្សាសន្តិសុខអ.ស.ប​ ដែលថ្កោលទោសការបាញ់ សាកល្បងកាំជ្រួចនាពេលថ្មីបំផុតរបស់ប្រទេសនេះ ព្រមទាំងព្រមានថា នឹងមានវិធានការគួរឲ្យកត់សម្គាល់ជាងមុន។
ស.ប.បកូរ៉េច្រានចោលសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បស្ដីអំពីការបាញ់សាកល្បងកាំជ្រួច
ការបាញ់សាកល្បងកាំជ្រួចពីនាវាមុជទឹករបស់ស.ប.បកូរ៉េកាលពីថ្ងៃទី២៣ មេសា  (រូបថត៖AFP/ TTXVN) (VOVworld) - នាថ្ងៃទី៧ កញ្ញា ស.ប.បកូរ៉េ បានឡើងសម្លេងច្រានចោល សេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប​ ដែលថ្កោលទោសការបាញ់ សាកល្បងកាំជ្រួចនាពេលថ្មីបំផុតរបស់ប្រទេសនេះ ព្រមទាំងព្រមានថា នឹងមាន វិធាន ការគួរឲ្យកត់សម្គាល់ជាងមុន។អ្នកនាំពាក្យមួយរូបនៃក្រសួងការបរទេស ស.ប.បកូរ៉េប្រកាសថា បម្រែបម្រួលពោលខាងលើរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ជា អំពើមិនអាចទទួលយកបានឡើយដោយសារវារំលោភទៅលើមោទនភាព អធិបតេយ្យភាពនិងសិទ្ធិស្វ័យការពាររបស់ព្យុងយ៉ាង។អ្នកនាំពាក្យនេះក៏បាន អះអាងថា ស.ប.បកូរ៉េនឹងបន្តបង្កើនសមត្ថភាពនុយក្លេអ៊ែរនៃប្រទេសនេះផងដែរ។ មុននោះនាថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានអនុម័តលើសេចក្ដីថ្លែង ការណ៍ទៅកាន់សារព័ត៌មានដោយថ្កោលទោសការដែលស.ប.បកូរ៉េបាញ់សាក ល្បងកាំជ្រួចចំនួន៣គ្រាប់ទៅតំបន់សមុទ្រប៉ែកខាងកើតប្រទេសនេះកាលពីថ្ងៃ ទី៥ កញ្ញា៕