ស.ប.បកូរ៉េលើកសំណើរអំពីកិច្ចសន្ទនាអន្តរកូរ៉េសំដៅឯកភាពឧបទ្វីបកូរ៉េឡើងវិញ
10/06/2016 09:57
(VOVworld) - ទីភ្នាក់ងារសារព័ត៌មានកណ្ដាលស.ប.ប កូរ៉េ (KCNA) បានផ្សាយនាថ្ងៃទី១០ មិថុនាថា ប្រទេស នេះបានស្នើរឲ្យរៀបចំកិច្ចសន្ទនាជាមួយកូរ៉េខាងត្បូង នាថ្ងៃទី១៥ សីហាខាងមុខ ដើម្បីពិភាគ្សាអំពីបញ្ហាឯក ភាពឧបទ្វីបកូរ៉េឡើងវិញ។

កូរ៉េខាងត្បូងនិងកូរ៉េខាងជើងដំណើរការជំនួបប្រាស្រ័យថ្នាក់អ្នកជំនាញដើម្បីត្រៀមរៀបចំឲ្យការចរចារអន្តររដ្ឋាភិបាលកាលពីខែវិច្ចិកាឆ្នាំ២០១៥ (រូបថត៖YONHAP/TTXVN) (VOVworld) - ទីភ្នាក់ងារសារព័ត៌មានកណ្ដាលស.ប.បកូរ៉េ (KCNA) បានផ្សាយនាថ្ងៃ ទី១០ មិថុនាថា ប្រទេសនេះបានស្នើរឲ្យរៀបចំកិច្ចសន្ទនាជាមួយកូរ៉េខាងត្បូងនាថ្ងៃ ទី១៥ សីហាខាងមុខ ដើម្បីពិភាគ្សាអំពីបញ្ហាឯកភាពឧបទ្វីបកូរ៉េឡើង វិញ។តាម នោះ ស.ប.បកូរ៉េបានស្នើរឲ្យរៀបចំកិច្ចប្រជុំមួយដ៏ទូលំទូលាយអំពីការបង្រួបបង្រួម ឧបទ្វីបកូរ៉េដោយឈរលើបំណងប្រាថ្នាដ៏ទទូចអំពីការកែលំអរ ទំនាក់ទំនងរវាងកូរ៉េ ទាំងពីរភាគ ហើយសំរេចបុព្វហេតុឯកភាពប្រទេសជាតិតាម រយៈការខំប្រឹងប្រែង របស់ជនកូរ៉េទាំងអស់ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើក ទី៧១ទិវារំដោះឧប ទ្វីបកូរ៉េពីការទន្ទ្រានកាន់កាប់របស់ជប៉ុន៕
Related






