ស.ប.បកូរ៉េប្រកាសនឹងតបតវិញការវាយប្រហារទាំងអស់
15/04/2017 08:43
(VOVworld) - នាថ្ងៃទី១៥ មេសា អនុប្រធានបក្ស ពលកម្មកូរ៉េ Choe Ryong-Hae ប្រកាសថា ប្រទេសនេះ ត្រៀមខ្លួនជាស្រេចតបតវិញនូវការវាយប្រហារដោយ នុយក្លេអ៊ែរទាំងអស់របស់អាមេរិក។

កងកម្លាំងទាហានស.ប.បកូរ៉េ (រូបថត៖japantimes.co.jp) (VOVworld) - នាថ្ងៃទី១៥ មេសា អនុប្រធានបក្សពលកម្មកូរ៉េ Choe Ryong-Hae ប្រកាសថា ប្រទេសនេះត្រៀមខ្លួនជាស្រេចតបតវិញនូវការវាយប្រហារដោយ នុយក្លេអ៊ែរទាំងអស់របស់អាមេរិក។ឥស្សរៈជនមានអំណាចធំទី២នៃស.ប.បកូរ៉េរូប នេះ ប្រកាសដូច្នេះក្នុងបទសន្ទរកថានៅទីលាន Kim Il-sung នៅរដ្ឋធានីព្យុងយ៉ាង ដែលជាកន្លែងប្រព្រឹត្តទៅពិធីព្យុហយាត្រាដោយទ្រង់ទ្រាយធំសំដៅរំលឹកខួបលើក ទី១០៥ទិវាកំណើតរបស់ស្ថាបនិកប្រទេស អតីតប្រធានរដ្ឋលោក Kim Il-sung។ សេចក្ដីប្រកាសពោលខាងលើត្រូវបាននាំចេញក្នុងកាលៈទេសៈដែលអាមេរិក កំពុងបង្កើនសម្ពាធទៅលើស.ប.បកូរ៉េ សំដៅលុបបំបាត់កម្មវិធីអភិវឌ្ឍន៍អាវុធ នុយក្លេអ៊ែររបស់ព្យុងយ៉ាង។ ក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍ធំធេងនេះ ស.ប.បកូរ៉េបានឧទ្ទេសនាមជាលើក ដំបូងអំពីប្រភេទកាំជ្រួចដែលត្រូវបានបាញ់បង្ហោះពីនាវាមុជទឹក (SLBM)។ ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត ក្រុមហ៊ុនអាកាសចរណ៍ Air China របស់ ចិន ប្រកាសថា ក្រុមហ៊ុននេះនឹងបញ្ឈប់ជាបណ្ដោះអាសន្នជើងហោះហើរ ប៉េកាំង-ព្យុងយ៉ាងចាប់ពីថ្ងៃទី១៧ មេសា ខាងមុខ។ក្រុមប្រឹក្សាសន្តិសុខជាតិ ជប៉ុន នាថ្ងៃទី ១៤ មេសា បានប្រជុំអំពីវិធានការជំលៀសប្រជាពលរដ្ឋប្រទេស នេះប្រមាណ ៦ម៉ឺននាក់ចាកចេញពីកូរ៉េខាងត្បូង ក្នុងករណីកើតមានឡើងវិបត្តិ ដោយកម្មវិធី អាវុធនុយក្លេអ៊ែររបស់ស.ប.បកូរ៉េបង្កឡើង៕
Related






