ស.ប.បកូរ៉េប្រកាសបង្កើនសមត្ថភាពកំញើញនុយក្លេអ៊ែរ
05/03/2017 08:29
(VOVworld) - នាថ្ងៃទី៤ មិនា ស.ប.បកូរ៉េប្រកាសថា នឹងបង្កើនសមត្ថភាព កំញើញដោយនុយក្លេអ៊ែររបស់ ខ្លួន។

មេដឹកនាំស.ប.បកូរ៉េលោក Kim Jong Un តាមដានការបាញ់សាកល្បងកាំជ្រួចកាលពីថ្ងៃទី១២ កុម្ភៈ (រូបថត៖Yonhap/TTXVN) (VOVworld) - នាថ្ងៃទី៤ មិនា ស.ប.បកូរ៉េប្រកាសថា នឹងបង្កើនសមត្ថភាព កំញើញដោយនុយក្លេអ៊ែររបស់ខ្លួន។នេះជាបម្រែបម្រួលថ្មីបំផុតក្នុងការព្រមានជា ច្រើនតម្រង់ទៅលើអាមេរិកនិងកូរ៉េខាងត្បូង ទាក់ទិនដល់សមយុទ្ធរួមជាប្រចាំរបស់ ប្រទេសទាំងពីរនេះ។ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ (KCNA) បានដកស្រង់ សម្ដីអ្នកនាំពាក្យក្រសួងការបរទេសប្រទេសនេះដោយលើកច្បាស់ថា កងទ័ពនិង ប្រជាជនស.ប.បកូរ៉េ ប្ដេជ្ញាចិត្តបង្កើនសមត្ថភាពកំញើញដើម្បីស្វ័យការពារ ដោយ យកកម្លាំងនុយក្លេអ៊ែរជាស្នូល សំដៅបញ្ចប់ការគំរាមកំហែង អំពីសង្គ្រាមនុយក្លេអ៊ែរ ពីភាគីអាមេរិក។អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ព្យុងយ៉ាង នឹងអនុវត្តការវាយ ប្រហារតបតវិញចំពោះមុខសកម្មភាពបង្ករឿងហេតុណាក៏ ដោយ៕
Related






