ស.ប.បកូរ៉េប្រកាសថា នឹងបន្តតាមរកគោលនយោបាយបង្កើនសមត្ថភាពនុយក្លេអ៊ែរ
12/09/2016 09:53
(VOVworld) - KCNA បានដកស្រង់សម្ដីអ្នកនាំពាក្យ ក្រសួងការបរទេសស.ប.បកូរ៉េថា ប្រធានាធិបតី អាមេរិកលោក Barack Obama កំពុងខំប្រឹងប្រែងច្រាន ចោលតួនាទីយុទ្ធសាស្ត្របស់ស.ប.បកូរ៉េក្នុងនាមជា ប្រទេសមួយមានកម្មសិទ្ធិចំពោះអាវុធនុយក្លេអ៊ែរដ៏ស្របច្បាប់។

ទូរទស្សន៍កូរ៉េខាងត្បូងផ្សាយរូបភាពអំពីការបាញ់សាកល្បងកាំជ្រួចរបស់ស.ប.បកូរ៉េ (រូបថត៖AFP/TTXVN) (VOVworld) - តាមទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងត្បូង (KCNA) ថា ព្យុងយ៉ាងនាថ្ងៃទី១១ កញ្ញា បានសំណូមពរឲ្យវ៉ាស៊ីនតោនទទួលស្គាល់ស.ប.បកូរ៉េ ជាប្រទេសមានកម្មសិទ្ធិចំពោះអាវុធនុយក្លេអ៊ែរ។KCNA បានដកស្រង់សម្ដី អ្នកនាំ ពាក្យក្រសួងការបរទេសស.ប.បកូរ៉េថា ប្រធានាធិបតីអាមេរិកលោក Barack Obama កំពុងខំប្រឹងប្រែងច្រានចោលតួនាទីយុទ្ធសាស្ត្របស់ស.ប.បកូរ៉េ ក្នុងនាមជាប្រទេស មួយមានកម្មសិទ្ធិចំពោះអាវុធនុយក្លេអ៊ែរដ៏ស្របច្បាប់។ក្រៅពីនោះ ស.ប.បកូរ៉េ ក៏ បានរិះគន់ប្រធានាធិបតីលោក Obama ពីអំពើជំរុញបទដាក់ ទណ្ឌកម្មក្រោយពី ព្យុងយ៉ាងអនុវត្តន៍ការសាកល្បងនុយក្លេអ៊ែរលើកទី៥ ព្រមទាំង ប្រកាសថា នឹង បន្តបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។ នាថ្ងៃដដែល តាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ថា ក្រុមប្រឹក្សាកសាង ប្រទេសជាតិឡើងវិញស.ប.បកូរ៉េ (NRC) បានរិះគន់យ៉ាងខ្លាំងក្លាទៅលើការវាយ តំលៃអសកម្មរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye អំពី ស្ថាន ភាពនៅឧបទ្វីបកូរ៉េ។ក្នុងសេចក្ដីប្រកាសមួយ NRC សង្កត់ធ្ងន់ថា លោកស្រី Park Geun-hye ចាំបាច់ត្រូវអត់ធ្មត់នូវភាពប្រញាប់ប្រញាល់ នៅ ពេលវាយតំលៃអំពីរបប សង្គមនៅស.ប.បកូរ៉េ៕
Related
More




