ស.ប.បកូរ៉េរិះគន់ការដែលអាមេរិក កូរ៉េខាងត្បូងនិងជប៉ុនធ្វើសមយុទ្ធកាំជ្រួច
07/02/2017 07:16
(VOVworld) - កាសែត “Rodong Sinmun” ស្ថាប័ននាំ ពាក្យរបស់បក្សការងារ ស.ប.បកូរ៉េ ក្នុងច្បាប់ចេញនា ថ្ងៃទី៦ កុម្ភៈ បានរិះគន់ការដែលកូរ៉េខាងត្បូង អាមេរិក និងជប៉ុនធ្វើសមយុទ្ធកាំជ្រួចដោយមានស្ថានភាព ឧបមាគឺធ្វើការ វាយប្រហារជាមុនទៅលើស.ប.បកូរ៉េនោះ ព្រមទាំងគំរាមកំហែងថា នឹងតបតវិញ ដោយសកម្មភាពជាច្រើនផងដែរ។

ទាហានកូរ៉េខាងត្បូងក្នុងសមយុទ្ធរួមជាមួយទាហានអាមេរិក (រូបថត៖Zimbio) (VOVworld) - កាសែត “Rodong Sinmun” ស្ថាប័ននាំពាក្យរបស់បក្សការងារ ស.ប.បកូរ៉េ ក្នុងច្បាប់ចេញនាថ្ងៃទី៦ កុម្ភៈ បានរិះគន់ការដែលកូរ៉េខាងត្បូង អាមេរិក និងជប៉ុនធ្វើសមយុទ្ធកាំជ្រួចដោយមានស្ថានភាពឧបមាគឺធ្វើការវាយប្រហារជាមុន ទៅលើស.ប.បកូរ៉េនោះ ព្រមទាំងគំរាមកំហែងថា នឹងតបតវិញដោយសកម្មភាពជា ច្រើនផងដែរ។ព្យុងយ៉ាងចាត់ទុកថា នេះជាសកម្មភាពយោធាមួយដ៏គ្រោះថ្នាក់ដែល ធ្វើឲ្យកើនឡើងនូវភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ដោយហេតុនេះ ព្យុងយ៉ាងនឹង អនុវត្តន៍វិធានការតបតវិញជាបន្តបន្ទាប់ ប្រសិនបើសម យុទ្ធប្រហាក់ប្រហែលផ្សេង ទៀតបន្តប្រព្រឹត្តទៅ។ ស.ប.បកូរ៉េនាំចេញសេចក្ដីប្រកាសពោលខាងលើក្រោយពីប្រទេសចំនួន៣រួម មានអាមេរិក កូរ៉េខាងត្បូងនិងជប៉ុនធ្វើសមយុទ្ធរួមក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២០ មករា កន្លងទៅ សំដៅបង្កើនសមត្ថភាពសហការជាមួយគ្នាក្នុងការរកឃើញ និងតាមដានការបាញ់បង្ហោះកាំជ្រួចដែលស.ប.បកូរ៉េអាចអនុវត្តន៍។ ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Yoo Byung-se និងសមភាគីអាមេរិកលោក Rex Tillerson នាថ្ងៃទី៧ កុម្ភៈ បានធ្វើការ សន្ទនាតាមទូរស័ព្ទ ដើម្បីពិភាគ្សាអំពីវិធានការរារាំងកម្មវិធីកាំជ្រួចនិងនុយក្លេអ៊ែរ របស់ស.ប.បកូរ៉េ៕
Related






