ស.ប.បកូរ៉េត្រៀមខ្លួនជាស្រេចប្រឈមមុខនឹងសង្គ្រាមជាមួយអាមេរិក
18/04/2017 07:22
(VOVworld) - នាថ្ងៃទី១៧ មេសា ឯកអគ្គរដ្ឋទូតរង ស.ប.បកូរ៉េប្រចាំនៅអ.ស.ប លោក Kim In Ryong ប្រកាសថា ប្រទេសនេះត្រៀមខ្លួនជាស្រេចតបតវិញ បើទោះបីស្ថិតនៅក្រោមរូបភាពក៏ដោយដែលសកម្ម ភាពយោធារបស់អាមេរិកបង្កឡើង។

មេដឹកនាំស.ប.បកូរ៉េលោក Kim Jong Un តាមដានករណីសមយុទ្ធកាំភ្លើងធំ (រូបថត៖Yonhap/TTXVN) (VOVworld) - នាថ្ងៃទី១៧ មេសា ឯកអគ្គរដ្ឋទូតរងស.ប.បកូរ៉េប្រចាំនៅអ.ស.ប លោក Kim In Ryong ប្រកាសថា ប្រទេសនេះត្រៀមខ្លួនជាស្រេចតបតវិញបើទោះបី ស្ថិតនៅក្រោមរូបភាពក៏ដោយដែលសកម្មភាពយោធារបស់អាមេរិកបង្កឡើង។ សេចក្ដីប្រកាសនេះត្រូវបាននាំចេញនៅសន្និសីទកាសែតមួយ ក្រោយពីអនុប្រធានា ធិបតីអាមេរិកលោក Mike Pence ទើបនឹងបានព្រមានព្យុងយ៉ាងមិនគប្បីសាកល្បង ការប្ដេជ្ញាចិត្តរបស់វ៉ាស៊ីនតោនឡើយ។ឯកអគ្គរដ្ឋទូតរងលោក Kim In Ryong ក៏បាន ចោទប្រកាន់អាមេរិកដែលកំពុងប្រែក្លាយឧបទ្វីបកូរ៉េទៅជាចំណុចក្ដៅគកុកធំបំផុត លើពិភពលោកហើយបង្កើតឡើងកាលៈទេសៈគ្រោះថ្នាក់ដែលបណ្ដាលឲ្យសង្គ្រាម នុយក្លេអ៊ែរអាចផ្ទុះឡើងនៅគ្រប់ខណៈពេល។ នាថ្ងៃដដែល ថ្លែងមតិនៅសន្និសីទកាសែតនៅទីក្រុងម៉ូស្គូ រដ្ឋមន្រ្តីការបរទេស រុស្ស៊ីលោក Sergei Lavrov បានឡើងសម្លេងប្រឆាំងជំទាស់សកម្មភាពយោធាដោយ ឯកតោភាគីរបស់អាមេរិកតម្រង់ទៅលើស.ប.បកូរ៉េ។លោក Lavrov ប្រកាសថា រុស្ស៊ីមិនយល់ព្រមជាមួយសកម្មភាពនុយក្លេអ៊ែររបស់ព្យុងយ៉ាងដែលរំលោភបំពាន ទៅលើសេចក្ដីសំរេចចិត្តរបស់អ.ស.បនោះឡើយ ប៉ុន្តែប្រការនេះ មិនមានន័យថា វ៉ាស៊ីនតោនអាចបំបែកបំបាក់ច្បាប់អន្តរជាតិ៕
Related






