VOV WorldVOV World
ស.ប.បកូរ៉េត្រៀមខ្លួនជាស្រេចដំណើរការសាកល្បងនុយក្លេអ៊ែរថ្មីមួយ
12/09/2016 10:05
(VOVworld) - នាថ្ងៃទី១២ កញ្ញា ក្រសួងការពារជាតិ កូរ៉េខាងត្បូងប្រកាសថា ស.ប.បកូរ៉េបានត្រៀមខ្លួនជា ស្រេចអនុវត្តន៍ការសាកល្បងនុយក្លេអ៊ែរថ្មីមួយនៅ ពេលណាក៏បាន។អ្នកនាំពាក្យក្រសួងការពារជាតិ កូរ៉េខាងត្បូងលោក Moon Sang Gyun អះអាងថា មជ្ឈដ្ឋានស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងនិងអាមេរិកចាត់ទុកថា ស.ប.បកូរ៉េ បានត្រៀមខ្លួនជាស្រេចអនុវត្តន៍ការសាកល្បងនុយក្លេអ៊ែរផ្សេងមួយនៅតំបន់ Punggye-ri នៅគ្រប់ខណៈពេល។
ស.ប.បកូរ៉េត្រៀមខ្លួនជាស្រេចដំណើរការសាកល្បងនុយក្លេអ៊ែរថ្មីមួយ
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Moon Sang Gyun (រូបថត៖Yonhap/TTXVN) (VOVworld) - នាថ្ងៃទី១២ កញ្ញា ក្រសួងការពារជាតិកូរ៉េខាងត្បូងប្រកាសថា ស.ប.បកូរ៉េបានត្រៀមខ្លួនជាស្រេចអនុវត្តន៍ការសាកល្បងនុយក្លេអ៊ែរថ្មីមួយនៅ ពេលណាក៏បាន។អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Moon Sang Gyun អះអាងថា មជ្ឈដ្ឋានស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូងនិងអាមេរិកចាត់ ទុកថា ស.ប.បកូរ៉េ បានត្រៀមខ្លួនជាស្រេចអនុវត្តន៍ការសាកល្បងនុយក្លេអ៊ែរផ្សេង មួយនៅតំបន់ Punggye-ri នៅគ្រប់ខណៈពេល។លោក Moon Sang Gyun ក៏បាន សង្កត់ធ្ងន់ថា កងទ័ពកូរ៉េខាងត្បូងកំពុងស្ថិតនៅក្នុងស្ថានការណ៍ត្រៀមខ្លួនជា ស្រេចប្រយុទ្ធ សំដៅតបតវិញនូវការសាកល្បងនុយក្លេអ៊ែរ បាញ់កាំជ្រួចឬបង្ក រឿងហេតុរបស់ស.ប.កូរ៉េ។ នាថ្ងៃដដែល នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានអះអាង ការដែល ព្យុងយ៉ាងអនុវត្តន៍ការសាកល្បងនុយក្លេអ៊ែរចំនួន២លើកក្នុងរយៈពេល៩ខែគឺ ប្រការមិនអាចទទួលយកបានឡើយ៕

More