VOV WorldVOV World
សប្ដាហ៍ពិព័រណ៍គំនូររូបថត “វៀតណាម- សម្រស់គ្មានទីបញ្ចប់”
12/01/2016 07:03
(VOVworld) - ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំនៅចិនលោក Dang MinhKhoi បានសង្កត់ ធ្ងន់ថា នាពេលកន្លងទៅ ប្រទេសទាំងពីរវៀតណាម និងចិនបានសហការរៀបចំសកម្មភាពជួបប្រាស្រ័យ វប្បធម៌ សិល្បៈ អប់រំ និងកីឡាជាច្រើន។
សប្ដាហ៍ពិព័រណ៍គំនូររូបថត “វៀតណាម- សម្រស់គ្មានទីបញ្ចប់”
ឯកអគ្គរដ្ឋទូតលោក Dang Minh Khoi និងភ្ញៀវទស្សនាពិព័រណ៍ (VOVworld) - នារសៀលថ្ងៃទី១០ មករា នៅរដ្ឋធានីប៉េកាំងប្រទេសចិន បានប្រារព្ធ ពិព័រណ៍គំនូររូបថតក្រោមប្រធានបទ “វៀតណាម-សម្រស់គ្មានទី បញ្ចប់”។នេះជា សកម្មភាពដែលត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាម ប្រចាំនៅចិនសហ ការជាមួយក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមនិង ក្រសួងវប្បធម៌ចិន។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Dang Minh Khoi បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅ ប្រទេសទាំងពីរវៀតណាមនិងចិនបានសហ ការរៀបចំសកម្មភាពជួបប្រាស្រ័យវប្បធម៌ សិល្បៈ អប់រំ និងកីឡាជាច្រើន។កិច្ច សហប្រតិបតិ្តការវប្បធម៌និងការជួបប្រាស្រ័យប្រជាជនកាន់តែត្រូវបានលើក កំពស់ រួមចំណែកបង្កើនចំណងមិត្តភាពនិងការយល់ដឹងគ្នាទៅវិញទៅមករវាង ប្រជាជននៃប្រទេសទាំងពីរ បង្កើតគ្រិះស្ថានដ៏រឹងមាំសំរាប់ទំនាក់ទំនងទ្វេភាគី។ លោកឯកអគ្គរដ្ឋទូតមានគោលបំណងថា តាមរយៈស្នាដៃដែលត្រូវបានតាំង បង្ហាញនៅពិព័រណ៍នេះ ទស្សនិកជនចិននិងនៅប្រទេសនានាលើពិភពលោក នឹងយល់បន្ថែមអំពីទឹកដី មនុស្សវៀតណាម ជាប្រទេសមួយដ៏ស្អាតអស្ចារ្យ រួសរាយ រាក់ទាក់និងស្នេហារសន្តិភាព៕