VOV WorldVOV World
សប្តាហ៍ធ្វើការចុងក្រោយរបស់កិច្ចប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៣
23/06/2014 06:35
(VOVworld)-នាថ្ងៃទី២៣ មិថុនា កិច្ចប្រជុំលើកទី៧រដ្ឋ សភាវៀតណាមនីតិកាលទី១៣ បានឈានដល់សប្តាហ៍ ធ្វើការចុងក្រោយ ដែលបានអនុម័តលើច្បាប់គយ
សប្តាហ៍ធ្វើការចុងក្រោយរបស់កិច្ចប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៣
សប្តាហ៍ធ្វើការចុងក្រោយរបស់កិច្ចប្រជុំលើកទី៧ រដ្ឋសភាវៀតណាម នីតិកាលទី១៣ (VOVworld)-នាថ្ងៃទី២៣ មិថុនា កិច្ចប្រជុំលើកទី៧រដ្ឋសភាវៀតណាមនីតិកាលទី១៣ បានឈានដល់សប្តាហ៍ធ្វើការចុងក្រោយ ដែលបានអនុម័តលើច្បាប់គយ (ធ្វើវិសោធន កម្ម) ច្បាប់ការពារបរិស្ថាន(ធ្វើវិសោធនកម្ម) និងពិភាក្សាអំពីពង្រាងច្បាប់វិនិយោគ (ធ្វើវិសោធនកម្ម)។         រដ្ឋសភានឹងអនុម័តលើពង្រាងច្បាប់និងសេចក្តីសម្រេចចិត្តជាច្រើនមុននឹងកិច្ច ប្រជុំបានបិទបញ្ចប់នាថ្ងៃទី២៤មិថុនា។ ជាក់ស្តែង រដ្ឋសភានឹងអនុម័តលើសេចក្តី សម្រេចចិត្តធ្វើវិសោធនកម្ម បំពេញបន្ថែមលើមាត្រាមួយចំនួនរបស់សេចក្តីបោះសន្លឹក ឆ្នោតទំនុកទុកចិត្ត ចំពោះថានៈដោយរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនជ្រើសតាំង។ រដ្ឋសភាក៏បានអនុម័តលើសេចក្តីសម្រេចចិត្តមួយចំនួន ក្នុងនោះមាន សេចក្តីសម្រេច​ចិត្តអំពីការសកម្មាភាពឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ២០១៥ជាដើម៕  

More