សប្ដាហ៍ទំនិញវៀតណាមនៅបារាំងប្រព្រឹត្តទៅប្រកបដោយជោគជ័យ
13/06/2016 09:00
(VOV)_សប្ដាហ៍ ទំនិញវៀតណាមបានប្រព្រឹត្តទៅនៅទីក្រុង Lyon (ប្រទេសបារាំង)។ ព្រឹត្តិការណ៍នេះបានទាក់ទាញអង្គភាពអាជីវកម្មបារាំងចំនួន១០០និងអង្គភាពអាជីវកម្មវៀតណាមចំនួន២០។ ក៏ក្នុងឱកាស នេះដែរ ក្រសួងឧស្សាហ

សប្ដាហ៍ទំនិញវៀតណាមនៅបារាំងប្រព្រឹត្តទៅប្រកបដោយជោគជ័យ (VOV)_សប្ដាហ៍ ទំនិញវៀតណាមបានប្រព្រឹត្តទៅនៅទីក្រុង Lyon (ប្រទេសបា រាំង)។ ព្រឹត្តិការណ៍នេះបានទាក់ទាញអង្គភាពអាជីវកម្មបារាំងចំនួន១០០និងអង្គ ភាពអាជីវកម្មវៀតណាមចំនួន២០។ ក៏ក្នុងឱកាស នេះដែរ ក្រសួងឧស្សាហ ពាណិជ្ជ កម្មវៀតណាម បានរួមសហការជាមួយស្ថានទូតវៀតណាមប្រចាំនៅបារាំង និងស ភាពាណិជ្ជកម្ម ឧស្សាហកម្ម តំបន់ Rhone Alpes រៀបចំសិក្ខាសាល៖ វៀតណាម-ខឿន សេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំងក្លា ដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្មក្តាប់ជាបឱ កាសបន្ទាប់ពីពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-EU ( EVFTA) បាន ចុះហត្ថលេខាជាផ្លូវការ។ អនុរដ្ឋមន្ត្រី ក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក ស្រី Ho Thi Kim Thoa បានអោយដឹងថា៖ ” EVFTA នឹងបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្ម រវាងវៀតណាមនិងEU ជួយបើក ទូលាយទីផ្សារសំរាប់មុខទំនិញនាំចេញ ជាពិសេសគឺផលិតផលដែលភាគីទាំងពីរមាន ឧត្តមភាព។ ពេលដែលកិច្ចព្រមព្រៀងបានអនុវត្ត មុខទំនិញនាំចេញសំខាន់របស់ EU និងមុខទំនិញមួយចំនួនរបស់វៀតណាម ដូចជា៖កសិផល ស្បែកជើង តម្បាញ កាត់ដេរ ជលផលនឹងទទួលបានអាទិភាពមួយចំនួន នៅពេលជ្រៀតចូលទីផ្សារ ភាគីឯទៀត។ ដោយមានខឿនសេដ្ឋកិច្ចសកម្ម និងទីផ្សារមានចំនួនប្រជាជន ជាង៩០លាននាក់ អាចអះអាងបានថា៖ សក្ដានុភាពដើម្បីអង្គភាពអាជីវកម្មបា រាំងបន្តអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ច - ពាណិជ្ជកម្ម ជាមួយវៀតណាម គឺច្បាស់ លាស់ណាស់៕”
Related






