VOV WorldVOV World
សប្ដាហ៍វប្បធម៌រមណីដ្ឋានជាតិវាលស្រែជណ្ដើរ Mu Cang Chai
14/09/2015 06:55
(VOV)_នាយប់ថ្ងៃទី១៣ កញ្ញា នៅស្រុក Mu Cang Chai ខេត្ត Yen Bai បានប្រារព្វឡើង​៖ សប្ដាហ៍វប្បធម៌ និងទេសចរណ៍រមណីដ្ឋានជាតិវាលស្រែ​ជណ្ដើរ Mu Cang Chai ឆ្នាំ ២០១៥
សប្ដាហ៍វប្បធម៌រមណីដ្ឋានជាតិវាលស្រែជណ្ដើរ Mu Cang Chai
 វាលស្រែជណ្ដើរ Mu Cang Chai (VOV)_នាយប់ថ្ងៃទី១៣ កញ្ញា នៅស្រុក Mu Cang Chai ខេត្ត Yen Bai បានប្រា រព្វឡើង​៖ សប្ដាហ៍វប្បធម៌ និងទេសចរណ៍រមណីដ្ឋានជាតិវាលស្រែ​ជណ្ដើរ Mu Cang Chai ឆ្នាំ ២០១៥ ដោយប្រធានបទ៖ រដូវពណ៌មាសនៅ​លើភ្នំ។ ពិធីនេះបានទាក់ទាញ ភ្ញៀវទេសចរនិងប្រជាជនក្នុងស្រុកមកចូលរួម។ ​ក្នុងក្របខ័ណ្ឌសប្ដាហ៍វប្បធម៌នេះ  មានសកម្មភាពដូចជា៖ សម័យប្រជុំតំបន់ព្រៃភ្នំ កម្មវិធីបញ្ចាំងខ្សែ​ភាពយន្តឯកសារ  ឧទ្ទេសនាមអំពីទេសចរណ៍ Yen Bai ការតាំង​ពិព័រណ៌រូបថត៖ Mu Cang Chai -បណ្ដា ជណ្ដើរមាស ​។           សប្ដាហ៍វប្បធម៌រមណីដ្ឋានជាតិវាលស្រែជណ្ដើរ Mu Cang Chai នឹងអូស​បន្លាយ ដល់ថ្ងៃទី២០ កញ្ញាខាងមុខនេះ៕