VOV WorldVOV World
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ១១ ខែមករា ឆ្នាំ​២០២២
11/01/2022 08:40
(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ដោយមានអ្នកជំងឺសរុបជាង ៦២,៤ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៨៦១ ១៨០ នាក់ ផងដែរ
ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅថ្ងៃទី ១១ ខែមករា ឆ្នាំ​២០២២
ប្រជាជនកំពុងរង់ចាំការធ្វើតេស្តរកកូវីដ ១៩ (រូបថត៖ VNA) យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថាគិតត្រឹមម៉ោង ១ ថ្ងៃទី ១១ មករា ឆ្នាំ ២០២២  (ម៉ោង UTC ) នៅលើពិភពលោកមានអ្នកឆ្លងជំងឺកូវីដ ១៩ សរុប ចំនួន ៣១០ ៦៤៤ ៤៧៥ នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ៥ ៥១១ ៦២១ នាក់បានស្លាប់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ ១៩ ដោយមានអ្នកជំងឺសរុបជាង ៦២,៤ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៨៦១ ១៨០ នាក់ ផងដែរ៕