VOV WorldVOV World
ស្ថានភាពនៅដំបន់ Gaza កើតតានតឹងឡើងៗដោយសារបណ្ដាវគ្គវាយប្រហារដោយជើងអាកាស។
25/10/2012 08:30
VOV-ភាពតានតឹងនៅដំបន់ Gaza បន្តឡើងជណ្ដើរក្នុង ថ្ងៃទី២៤តុលាក្រោយ​ពេល​បណ្ដាក្រុមប្រដាប់អាវុធ ប៉ាឡេស្ទីនបានបាញ់ Rocket ជាង៧០គ្រាប់ទៅ​ភាគ​ ខាងត្បូង​អ៊ីស្រាអែលនិងប្រទេសនេះតបតវិញដោយ ការដំណើរវាយប្រហារដោយជើងអាកាសទៅលើ Gaza ធ្វើឲ្យជនប្រដាប់ធាវុធ៤នាក់ត្រូវស្លាប់។
ស្ថានភាពនៅដំបន់ Gaza កើតតានតឹងឡើងៗដោយសារបណ្ដាវគ្គវាយប្រហារដោយជើងអាកាស។
ស្ថានភាពនៅដំបន់ Gaza កើតតានតឹងឡើងៗដោយសារបណ្ដាវគ្គវាយប្រហារដោយជើងអាកាស         VOV-ភាពតានតឹងនៅដំបន់ Gaza បន្តឡើងជណ្ដើរក្នុងថ្ងៃទី២៤តុលា ក្រោយ​ពេល​បណ្ដាក្រុមប្រដាប់អាវុធប៉ាឡេស្ទីនបានបាញ់ Rocket ជាង៧០ គ្រាប់ទៅ​ភាគ​ខាងត្បូង​អ៊ីស្រាអែលនិងប្រទេសនេះតបតវិញដោយការដំណើរ វាយប្រហារដោយជើងអាកាសទៅលើ Gaza ធ្វើឲ្យជនប្រដាប់ធាវុធ៤នាក់ត្រូវ ស្លាប់។​ តាមទីភ្នាក់​ងារ​សារព័ត៌មាន AFP ឲ្យដឹងថា ការប៉ះទង្កិចរវាងភាគីទាំង ពីរចាប់ផ្ដើមនាយប់ថ្ងៃទី​២៣តុលាក្រោយពេល​ព្រះមហាក្សត្រកាតា Hamad bin Khalifa al-Thani ​បញ្ចប់ព្រះរាជដំណើរ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រទៅដំបន់ Gaza។ នាព្រឹកថ្ងៃដ៏ដែល​អ៊ីស្រាអែលក៏បានវាយ​ប្រហារ​ទៅលើទីក្រុងភាគខាងត្បូង Rafah ដើម្បីតបតវិញ​បណ្ដាវគ្គវាយប្រហារដោយ​កាំភ្លើងផ្លោងពីដំបន់ Gaza ដែលធ្វើឲ្យ ជន៣នាក់​ត្រូវ​ស្លាប់។ តាមកងទ័ពអ៊ីស្រាអែល​ឲ្យដឹងថា គិតតាំងពីយប់ថ្ងៃទី ២៣តុលា ពីដំបន់ Gaza បានមាន Rocket ប្រមាណ​ជាង​៧២គ្រាប់បាញ់មកលើ ដំបន់ដែនដីនៃប្រទេស​នេះ។ ក្នុងព្រឹត្តិការទាក់ទិនមួយទៀតនាថ្ងៃ​ដ៏ដែលរដ្ឋមន្ត្រី ការពារជាតិអ៊ីស្រាអែល Ehud Barak បានប្រកាសថា កំលាំង​ការពារ​អ៊ីស្រាអែល (IDF) នឹងមានសកម្មភាព​ចាំបាច់ដើម្បីទប់ស្កាត់បណ្ដាវគ្គបាញ់​កាំភ្លើង​ផ្លោង​ពី ដំបន់ Gaza៕