VOV WorldVOV World
ស្ថានភាពបណ្តឹងតវ៉ារបស់ពលរដ្ឋមានការថយចុះ
04/10/2016 10:24
(VOVworld)-បន្តកិច្ចប្រជុំលើកទី៤នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នីតិកាលទី១៤នោះ នាព្រឹកថ្ងៃទី៤កញ្ញា
ស្ថានភាពបណ្តឹងតវ៉ារបស់ពលរដ្ឋមានការថយចុះ
ប្រធានគណៈកម្មាធិការយុត្តិធម៌របស់រដ្ឋសភា លោកស្រី Le Thi Nga ថ្លែងមតិក្នុងកិច្ចប្រជុំ (VOVworld)-បន្តកិច្ចប្រជុំលើកទី៤នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម  នីតិកាលទី១៤នោះ នាព្រឹកថ្ងៃទី៤កញ្ញា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ទៀង  ស្តាប់រដ្ឋាភិបាល តុលាការប្រជាជនកំពូលនិងអយ្យការប្រជាជនកំពូល ជូនរបាយការ  ណ៍ស្តីពីការងារដោះស្រាយពាក្យបណ្តឹងតវ៉ារបស់ពលរដ្ឋក្នុងឆ្នាំ២០១៦។​របាយការ ណ៍​នេះបានបង្ហាញឃើញថា ក្នុងឆ្នាំ២០១៦ ស្ថានភាពបណ្តឹងតវ៉ារបស់ពលរដ្ឋទំនង ជាមាន ការថយចុះបើប្រៀងនឹងឆ្នាំទៅមិញ។ ប្រធានគណៈកម្មាធិការយុត្តិធម៌របស់ រដ្ឋសភា លោកស្រី Le Thi Nga បានស្នើថា របាយការណ៍របស់រដ្ឋាភិបាលគប្បីវាយ តម្លៃឲ្យបាន ល្អិតល្អន់អំពីមូលហេតុនៃស្ថានភាពបណ្តឹងតវ៉ាបច្ចុប្បន្ន។         តាមរបៀបវារៈ នារសៀលថ្ងៃទី៤តុលា​គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាអនុវត្ត  ការឃ្លាំមើលក្រោមប្រធានបទ ប្រសិទ្ធិភាពនៃការអនុវត្តគោលនយោបាយ ច្បាប់អំពី ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា សំដៅជម្រុញកិច្ចការឧស្សាហូបនីយកម្មនិងទំ  នើបភាវូបនីយកម្មដំណាក់កាល២០០៥-២០១៥ និងកំណត់ទិសដៅសម្រាប់អភិវឌ្ឍន៍ ដំណាក់កាលខាងមុខ៕