ស្ថានភាពអស្ថិរភាពនៅតំបន់ភាគខាងកើតអ៊ុយក្រែនឡើង ជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ
13/04/2014 08:49
(VOVworld) – នាថ្ងៃទី ១២ មេសា ជនប្រដាប់អាវុធរាប់ សិបនាក់បានទន្ទ្រានកានកាប់ ទីស្នាក់ការរបស់រដ្ឋ អំណាចនិងកំលាំងប៉ូលីសនៅទីរួមស្រុក Slavyansk ភាគខាងកើតអ៊ុយក្រែន។

ស្ថានភាពអស្ថិរភាពនៅតំបន់ភាគខាងកើតអ៊ុយក្រែនឡើង ជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១២ មេសា ជនប្រដាប់អាវុធរាប់សិបនាក់បានទន្ទ្រាន កានកាប់ ទីស្នាក់ការរបស់រដ្ឋអំណាចនិងកំលាំងប៉ូលីសនៅទីរួមស្រុក Slavyansk ភាគខាងកើតអ៊ុយក្រែន។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកនៃរដ្ឋាភិបាលបណ្តោះអាសន្ត អ៊ុយក្រែន លោក Arsen Avakov បានប្រកាសនឹងមានវិធានការជាក់ស្តែងរឹងមាំ ចំពោះសកម្មភាព ពោលខាងលើ។ រដ្ឋមន្ត្រីការបរទេសស្តីទីអ៊ុយក្រែន លោក Andrii Deshchytnia បានដំណើរការចរចារតាមទូសព្ទជាមួយរដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov ដើម្បីពិភាក្សាអំពីបញ្ហានេះ។ ប៉ុន្តែ រុស្ស៊ីបានបដិសេធ ការជួយឧបត្ថម្ភបណ្ដាជនប្រដាប់ អាវុធពោលខាងលើ។ គិតដល់ពេលនេះ រុស្ស៊ីអះអាងនូវគោលការណ៍មុនក៏ដូចជា ក្រោយរបស់ខ្លួនគឺមិនរួមបញ្ចូល តំបន់អាគ្នេយ៍របស់អ៊ុយក្រែន ដោយសារ ប្រការនេះដើរផ្ទុយទៅនឹងផលប្រយោជន៍ សារវ័ន្តរបស់សហព័ន្ធរុស្ស៊ី៕
Related






