ស្ថានភាពសឹកនៅDamascus
23/08/2012 10:18
VOV- ថ្ងៃទី២២សីហា ការពើបប្រយុទ្ធគ្នាយ៉ាងសាហាវ អស្ចារ្យរវាងកងទ័ពរដ្ឋាភិបាលនឹងកំលាំងប្រឆាំងស៊ីរី បានកើតមាននៅភាគខាងត្បូងរដ្ឋធានី Damascusធ្វើឲ្យ មនុស្ស

Image: Internet VOV- ថ្ងៃទី២២សីហា ការពើបប្រយុទ្ធគ្នាយ៉ាងសាហាវអស្ចារ្យរវាងកងទ័ពរដ្ឋាភិបាលនឹងកំលាំងប្រឆាំងស៊ីរី បានកើតមាននៅភាគខាងត្បូងរដ្ឋធានី Damascusធ្វើឲ្យមនុស្ស ចំនួន៣៧នាក់ត្រូវស្លាប់។បណ្តាញផ្សព្វផ្សាយរបស់រដ្ឋស៊ីរី(SANA) បានផ្សាយថា៖ក្នុង ការពើបប្រយុទ្ធគ្នានេះកងទ័ពរដ្ឋាភិបាលបានរឹបអូសអាវុធជាច្រើននឹងរកឃើញនូវ មូលដ្ឋានផលិតគ្រាប់បែក១កន្លែង។ព័ត៍មានក៏ឲ្យដឹងដែរថា៖កងទ័ពស៊ីរីដោយមានការ គាំទ្ររបស់រថតង់នឹងឧទ្ធម្ភាគចក្របានរុញថយក្រោយកំលាំងប្រឆាំងចេញពីតំបន់ភាគ ខាងត្បូងរដ្ឋធានី។ក្នុងពេលនោះការប្រយុទ្ធគ្នានៅតែប្រព្រិត្តទៅយ៉ាងកាចសាហាវនៅ ចំណុចក្តៅ Aleppo នឹងDaraa។កំលាំងប្រឆាំងប្រកាសថា៖បានដណ្តើមយកសិទ្ធត្រួត ពិនិត្យការិយាល័យចារកម្ម ១ កន្លែងនឹងប៉ុស្តិ៍ត្រួតពិនិត្យ១នៅទីរួមស្រុក Albu Kamal ជាប់ ព្រំដែនអ៊ីរ៉ាក់។ក៏ប៉ន្តែក្នុងការពិតជាក់ស្តែងកងទ័ពរដ្ឋាភិបាលនៅតែត្រួតត្រាភាគច្រើនទី រួមស្រុកនេះ៕
Related





