VOV WorldVOV World
ស្ថាប័នសន្តិសុខជាតិអាមេនីចេញឱសានវាទចំពោះក្រុមប្រដាប់អាវុធជ្រុលនិយម
28/07/2016 09:41
(VOVworld) - នាយប់ថ្ងៃទី២៧ កក្កដា ស្ថាប័នសន្តិសុខ ជាតិអាមេនី (NSS) បានចេញឱសានវាទដោយសំណូម ពរឲ្យក្រុមប្រដាប់អាវុធជ្រុលនិយម ដែលកំពុងទន្ទ្រាន កាន់កាប់ទីស្នាក់ការរបស់កងវរសេនាធំប៉ូលីសចំណុះ ស្នងការប៉ូលីសយាមល្បាតនោះ ត្រូវចុះចាញ់។
ស្ថាប័នសន្តិសុខជាតិអាមេនីចេញឱសានវាទចំពោះក្រុមប្រដាប់អាវុធជ្រុលនិយម
(VOVworld) - នាយប់ថ្ងៃទី២៧ កក្កដា ស្ថាប័នសន្តិសុខជាតិអាមេនី (NSS) បាន ចេញឱសានវាទដោយសំណូមពរឲ្យក្រុមប្រដាប់អាវុធជ្រុលនិយម ដែលកំពុង ទន្ទ្រានកាន់កាប់ទីស្នាក់ការរបស់កងវរសេនាធំប៉ូលីសចំណុះស្នងការប៉ូលីសយាម ល្បាតនោះ ត្រូវចុះចាញ់។ឱសានវាទរបស់ NSS លើកច្បាស់ថា នេះជាលើកចុង ក្រោយដែលរដ្ឋអំណាចអំពាវនាវឲ្យក្រុមជ្រុលនិយមនេះចុះចាញ់ ព្រមទាំងព្រមាន ថា ក្រុមនេះនឹងទទួលផលវិបាកយ៉ាងធ្ងន់ធ្ងរប្រសិនបើបន្តប្រឆាំងនោះ។ ករណីធ្វើកុបកម្មនៅអាមេនីកាន់តែអាក្រក់ទៅៗនាថ្ងៃទី២៧ កក្កដា នៅពេល ក្រុមជ្រុលនិយមពោលខាងលើបន្តចាប់ខ្លួនក្រុមបុគ្គលិកសុខាភិបាលដែលត្រូវបាន បញ្ជូនទៅកាន់កន្លែងកើតហេតុ។ប៉ុន្តែតំណាងភាគីប្រឆាំងបានច្រានចោលព័ត៌មាន នេះ ហើយអធិប្បាយថា ពួកគេត្រូវការជួយឧបត្ថម្ភខាងសុខាភិបាល បានជាត្រូវ បង្ខំឲ្យចាប់ខ្លួនក្រុមបុគ្គលិកពោលខាងលើ៕