VOV WorldVOV World
សឹង្ហបុរីបញ្ជាក់មានមូលដ្ឋានដើម្បីអាស៊ានធ្វើអន្តរាគមន៍ទៅលើបញ្ហានៅសមុទ្រខាងកើត
01/07/2016 07:15
(VOVworld) – រដ្ឋមន្ត្រីការពារជាតិសឹង្ហបុរី លោក Ng Eng Hen បានចាត់ទុកថា៖ មាន មូលដ្ឋានដ៏រឹង មាំដើម្បីអាស៊ានជួយដោះស្រាយជំលោះលើសមុទ្រ ខាងកើតរវាងប្រទេសជា សមាជិកមួយចំនួនជាមួយ ចិន។
សឹង្ហបុរីបញ្ជាក់មានមូលដ្ឋានដើម្បីអាស៊ានធ្វើអន្តរាគមន៍ទៅលើបញ្ហានៅសមុទ្រខាងកើត
សឹង្ហបុរីបញ្ជាក់មានមូលដ្ឋានដើម្បីអាស៊ានធ្វើអន្តរាគមន៍ទៅលើបញ្ហានៅសមុទ្រខាងកើត (Image: VNA) (VOVworld) – រដ្ឋមន្ត្រីការពារជាតិសឹង្ហបុរី លោក Ng Eng Hen បានចាត់ទុកថា៖  មាន មូលដ្ឋានដ៏រឹងមាំដើម្បីអាស៊ានជួយដោះស្រាយជំលោះលើសមុទ្រខាងកើត រវាងប្រទេសជា សមាជិកមួយចំនួនជាមួយចិន។ ឆ្លើយសំភាសនៃមជ្ឈដ្ឋានសារ ព័ត៌មានក្នុងឱកាសទិវាបណ្ដាកំលាំងប្រដាប់អាវុធសឹង្ហបិរី (ថ្ងៃទី ១ កក្កដា) លោក  Ng Eng Hen បានអះអាងថា៖ ចំពោះអាស៊ាននិងប្រទេសផ្សេងៗទៀតជាការ ពិតគឺមិនអាចបោះបង់ដេលសមុទ្រខាងកើត ជាខ្សែនាវាចរណ៍អន្តរជាតិសំខាន់ ចំពោះសកម្មភាពពាណិជ្ជកម្ម។ លោករំលឹកទៀតថា៖ សេចក្តីថ្លែងការណ៍ស្តីពីការ ប្រតិបត្តិរបស់ភាគីនានាលើសមុទ្រខាងកើត (DOC) ដែល អាស៊ាននិងចិនបាន ចុះហត្ថលេខានាឆ្នាំ ២០០២ មក​គឺជាឯកសារច្បាស់លាស់អំពីដំណោះ ស្រាយបញ្ហា នៅសមុទ្រខាងកើត ហើយសរឲ្យឃើញថា៖ អាស៊ានត្រៀមខ្លួនជាស្រេចធ្វើអន្តរា  គមន៍ក្នុងជំលោះនេះ។ អត្ថាធិប្បាយស្តីអំពីសាលក្រមខាងមុខរបស់តុលាការអា ជ្ញាកណ្ដាល អចិន្ត្រៃយ៍  (PCA) នៅទីក្រុងឡាអេរ (ហូឡង់) ស្តីពីការប្តឹងតវ៉ារបស់ ហ្វីលីពីនចំពោះចិនទាក់ ទិនដល់សំណូមពរ «ខ្សែ ៩ កំណាត់» នៅសមុទ្រខាង កើត មន្ត្រីរូបនេះបានវាយតំលៃថា៖ សាលក្រមនេះអាចបង្កើបភាពតានតឹងនិង ប្រតិកម្មរបស់ភាគីនានា ដោយហេតុនេះ ប្រទេស គប្បីប្រុងប្រយ័ត។ ក្នុងពេល នោះ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នាថ្ងៃទី ៣០ មិថុនា បាន ឲ្យដឹងថា៖ លោកនឹងមិនចំអកប្រសិនបើ PCA ចេញសាលក្រមដែលនាំមក នូវផលប្រយោជន៍សំរាប់ម៉ានីលក្នុងការប្តឹងតវ៉ារបស់ប្រទេសនេះចំពោះចិន៕