VOV WorldVOV World
តាលីបង់សម្លាប់ចំណាប់ខ្មាំងចំនួន ១២ នាក់នៅអាប់ហ្គានីស្ថាន
09/06/2016 10:00
(VOVworld) - មន្ត្រីចារកម្មយោធាអាប់ហ្គានីស្ថាន លោក Gulam Mohammad Tahiri បានឲ្យដឹងថា៖ នាថ្ងៃទី ៨ មិថុនា កំលាំងជ្រុលនិយមតាលីបង់បានសម្លាប់ចំណាប់ខ្មាំងចំនួន ១២ នាក់នៅខេត្ត Ghazni ប៉ែកអាគ្នេយ៍ប្រទេសនេះ។
តាលីបង់សម្លាប់ចំណាប់ខ្មាំងចំនួន ១២ នាក់នៅអាប់ហ្គានីស្ថាន
តាលីបង់សម្លាប់ចំណាប់ខ្មាំងចំនួន ១២ នាក់នៅអាប់ហ្គានីស្ថាន (Image: VNA) (VOVworld) - មន្ត្រីចារកម្មយោធាអាប់ហ្គានីស្ថាន លោក Gulam Mohammad Tahiri  បានឲ្យដឹងថា៖ នាថ្ងៃទី ៨ មិថុនា កំលាំងជ្រុលនិយមតាលីបង់បានសម្លាប់ចំណាប់ ខ្មាំងចំនួន ១២ នាក់នៅខេត្ត Ghazni ប៉ែកអាគ្នេយ៍ប្រទេសនេះ។ លោក Tahiri បានជូនដំណឺងថា៖ ជនរងគ្រោះរួមមានប៉ូលីសចំនួន ៧ នាក់ ទាហានចំនួន ៣ នាក់និងមន្ត្រីនៃស្ថាប័នបដិចារកម្ម ជាតិចំនួន ២ នាក់ទៀត។ នាថ្ងៃទី ៣១ ឧសភាកន្លងទៅ  ក្រុមជ្រុលនិយមតាលីបង់បានស្ទាត់ រថយន្តដឹកជញ្ជូនអ្នកធ្វើ ដំណើរមួយគ្រឿងនៅប៉ែកខាងជើង Sari Pul ហើយចាប់ខ្លួន អ្នកដំណើរចំនួន ២០០ នាក់។ បន្ទាប់នោះ ពួកគេបានសម្លាប់មនុស្សចំនួន ១០ នាក់ និងបញ្ជូន មនុស្ស ចំនួន ៤៥ នាក់ទៀតដល់ទីកន្លែងសម្ងាត់៕