VOV WorldVOV World
តាលីបង់ស្នើឲ្យដំណើរការចរចារសន្តិភាពជាមួយអាមេរិក
22/12/2016 07:26
(VOVworld) – តាមទីភ្នាក់ងារសារព័ត៌មាន PTI នាថ្ងៃទី ២១ ធ្នូ អ្នកនាំពាក្យនៃចលនា ឥស្លាមតាលីបង់នៅ អាប់ហ្គានីស្ថាន លោក Zabihullah Mujahid បានឲ្យ ដឹងថា៖ ចលនានេះត្រៀមខ្លួនជាស្រេចជួបចរចារ សន្តិភាពជាមួយអាមេរិកបើសំណូមពរ របស់គេត្រូវ បានឆ្លើយតប។​
តាលីបង់ស្នើឲ្យដំណើរការចរចារសន្តិភាពជាមួយអាមេរិក
តាលីបង់ស្នើឲ្យដំណើរការចរចារសន្តិភាពជាមួយអាមេរិក (VNA) (VOVworld) – តាមទីភ្នាក់ងារសារព័ត៌មាន PTI នាថ្ងៃទី ២១ ធ្នូ អ្នកនាំពាក្យ នៃចលនា ឥស្លាមតាលីបង់នៅអាប់ហ្គានីស្ថាន លោក Zabihullah Mujahid បានឲ្យដឹងថា៖ ចលនានេះត្រៀមខ្លួនជាស្រេចជួបចរចារសន្តិភាពជាមួយ អាមេរិកបើសំណូមពរ របស់គេត្រូវបានឆ្លើយតប។​ នាដើមសប្តាហ៍នេះ លោក Zabihullah Mujahid បានឲ្យ ដឹងថា៖ លក្ខ័ណ្ឌចំនួន ២ របស់ពួកគេដើម្បីចូល រួមការចរចារសន្តិភាពគឺដកឈ្មោះរបស់មេដឹកនាំចលនានេះចេញពីបញ្ជីរាយ នាមខ្មៅរបស់ អ.ស.ប. ហើយដកទ័ពបរទេសចេញពីអាប់ហ្គានីស្ថាន។​ ប៉ុន្តែ រដ្ឋាភិបាលអាប់ហ្គានីស្ថានបានបដិសេធសំណូមពរនេះដែលជាសញ្ញាមួយ បង្ហាញនូវការខ្វែងគំនិតដ៏ជ្រាលជ្រៅរវាងភាគីទាំងពីរក្នុងជំលោះនៅប្រទេស នេះ។ លោក  Haroon Chakhansur អ្នកនាំពាក្សរបស់ប្រធានាធិបតីអាប់ហ្គានី ស្ថាន លោក Ahsraf Ghani បានប្រកាសថា៖ មានតែរដ្ឋាភិបាលអាប់ហ្គានីស្ថាន ប៉ុណ្ណោះដែលមានសិទ្ធិអំណាចបញ្ជូនប្រជាពលរដ្ឋរបស់ខ្លួនចូលក្នុងបញ្ជីរាយ នាមខ្មៅរបស់ អ.ស.ប. ក្នុងនោះមានសមាជិកទាំងអស់របស់ចលនាតាលីបង់៕