VOV WorldVOV World
តាំងពិព័រណ៍ “បងប្អូនស្រី២នាក់-សមរភូមិ២”
06/03/2015 09:54
(VOVworld) - តាំងពិព័រណ៍នេះ បង្ហាញពីជីវភាពប្រយុទ្ធ ធ្វើពលកម្មរបស់នារីក្នុងសង្គ្រាម តាមមេម័ររបស់ កក្សិណសាក្សីប្រវត្តិសាស្ត្រ។
តាំងពិព័រណ៍ “បងប្អូនស្រី២នាក់-សមរភូមិ២”
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ(ថ្ងៃទី៨ មិនា) និង លើកទី៥៥នៃទិវាបង្កើត “ក្រុមទ័ពសក់វែង” នាព្រឹកថ្ងៃទី៦ មិនា សារមន្ទីរនារីវៀត ណាមបានសហការជាមួយសារមន្ទីរនារីតំបន់ Nam Bo ភាគខាងត្បូង និងសារមន្ទី ខេត្ត Nam Dinh ភាគខាងជើងវៀតណាម​ រៀបចំការតាំងពិព័រណ៍ដោយ ប្រធានបទ “បងប្អូនស្រី២នាក់-សមរភូមិ២”។តាំងពិព័រណ៍នេះ បង្ហាញឡើងវិញពីជីវភាពប្រយុទ្ធ ធ្វើពលកម្មរបស់នារីក្នុងសង្គ្រាម តាមមេម័ររបស់កក្សិណសាក្សីប្រវត្តិសាស្ត្រ។ថ្លែង មតិនៅពិធីបើក ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖ លោក Nguyen Thien Nhan និងបណ្ដាភ្ញៀវទស្សនាតាំងពិព័រណ៍ (រូបថត៖qdnd.vn) “នាពេលច័ក្រពត្តិអាមេរិកដំណើរការសង្គ្រាមឈ្លានពានភាគខាងជើងវៀតណាម ប្រជាជនភាគខាងជើង ជាពិសេសគឺនារីមានតួនាទីដ៏សែនសំខាន់ តាំងពីការថែទាំ ឪពុក ម្ដាយ ធ្វើស្រែ ដល់ការត្រៀមខ្លួនជាស្រេចប្រយុទ្ធ លើកទឹកចិត្តប្ដី សាច់ញ្ញាតិ្ត របស់ ខ្លួនទៅកាន់សមរភូមិ។តាំងពិព័រណ៍នេះគឺជាឱកាសដើម្បីមនុស្សគ្រប់រូបដឹង ថា នារី វៀតណាមបានប្រយុទ្ធនិងពលីកម្មយ៉ាងម៉េច តាមនោះមោទនៈភាពអំពី ប្រទេសជាតិ អំពី នារីវៀតណាម”៕