តភ្ជាប់បច្ចេកទេសយន្តការច្រកទ្វាជាតិតែមួយបំរើសមាហរណកម្មដំបន់
27/02/2014 09:53
Vovworld-ពិធីបើកសម្ភោធន៍ការតភ្ជាប់បច្ចេកទេសរវាងបណ្ដាក្រសួងផ្នែកបំរើយន្តការច្រកទ្វាជាតិតែមួយបានប្រព្រឹត្តទៅនាថ្ងៃទី២៦កុម្ភៈនៅទីក្រុងហាណូយប្រទេសវៀតណាម។

ពិធីបើកសម្ភោធន៍ការតភ្ជាប់បច្ចេកទេសរវាងបណ្ដាក្រសួងផ្នែកបំរើយន្តការច្រកទ្វាជាតិតែមួយ (VPG) Vovworld-ពិធីបើកសម្ភោធន៍ការតភ្ជាប់បច្ចេកទេសរវាងបណ្ដាក្រសួងផ្នែកបំរើ យន្តការច្រកទ្វាជាតិតែមួយបានប្រព្រឹត្តទៅនាថ្ងៃទី២៦កុម្ភៈនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ នេះជាព្រឹត្តិការណ៍គូសសញ្ញាការបញ្ចប់ដំណាក់កាលទី១ អនុវត្តសេចក្តីសំរេចចិត្តរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលស្ដីអំពីការអនុវត្តពិសោធន៍ យន្តការគយច្រកទ្វាជាតិតែមួយ។ ថ្លែងមតិនៅពិធីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានរំលឹកក្រសួងផ្នែកទាក់ទិននានាបន្តពិនិត្យដើម្បីកំណែទម្រង់ ងាយសម្រួលបែបបទរដ្ឋបាលដែលទាក់ទិនដល់យន្តការច្រកទ្វាជាតិតែមួយ។ ឧបនាយករដ្ឋមន្ត្រីក៏សំណូមពរក្រសួងផ្នែកសហការជិតស្និទ្ធក្នុងការកំណត់បទដ្ឋាន រួមអំពីកសាងមូលដ្ឋានទិន្នន័យបែបបទរដ្ឋបាលបំរើឲ្យសមាហរណកម្មដំបន់អាស៊ាននិងដំបន់ពាណិជ្ជកម្មសេរីជាច្រើនដែលវៀតណាមកំពុងចរចារចុះហត្ថលេខា៕
Related






