VOV WorldVOV World
ថៃនិងហ្វីលីពីនអះអាងត្រូវរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត
22/03/2017 08:06
(VOVworld) – នាថ្ងៃទី​ ២១ មិនា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលកំពុងបំពេញទស្សនកិច្ចនៅ ថៃ បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីប្រទេស ម្ចាស់ផ្ទះ លោក Prayuth Chan-ocha ដើម្បីពិភាក្សាអំពីបញ្ហាដែល ភាគីទាំងពីរ យកចិត្តទុកដាក់រួមក្នុងនោះមានជំលោះនៅ សមុទ្រខាងកើតផង។
ថៃនិងហ្វីលីពីនអះអាងត្រូវរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត
ថៃនិងហ្វីលីពីនអះអាងត្រូវរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត (VNA) (VOVworld) – នាថ្ងៃទី​ ២១ មិនា ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte  ដែលកំពុងបំពេញទស្សនកិច្ចនៅថៃ បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីប្រទេស ម្ចាស់ផ្ទះ លោក Prayuth Chan-ocha ដើម្បីពិភាក្សាអំពីបញ្ហាដែលភាគីទាំងពីរ យក ចិត្តទុកដាក់រួមក្នុងនោះមានជំលោះនៅសមុទ្រខាងកើតផង។ ថ្លែងមតិនៅ សន្និសីទ កាសែតបន្ទាប់ពីការចរចារ នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-ocha និងប្រធា នាធិបតីហ្វីលីពីន លោក  Rodrigo Duterte  បានសង្កត់ធ្ងន់ថា៖ គប្បីអនុវត្តសេចក្តី ថ្លែងការណ៍ស្តីអំពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាង​កើត (DOC) ឆ្នាំ ២០០២ ក៏ដូចជា សម្រេចក្របខ័ណ្ឌនៃក្រមប្រតិបត្តិរបស់ភាគី នានានៅសមុទ្រ ខាងកើត (COC) ក្នុងឆ្នាំ ២០១៧ នេះ ផងដែរ។ ភាគីទាំងពីរក៏ បានឯកភាពរក្សា សន្តិភាពស្ថិរភាពសន្តិសុខសេរីភាពខាងនាវាចរណ៍និងអាកាស ចរណ៍នៅសមុទ្រ ខាងកើតដើម្បីផលប្រយោជន៍នៃប្រទេសទាំងឡាយនៅក្នុង តំបន់និងលើពិភព លោក។ ស្តីអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរ​រូបនេះបានពិភា ក្សាអំពីកិច្ចសហប្រតិបត្តិការសន្តិសុខ ជាពិសេសគឺការប្រយុទ្ធ ប្រឆាំងនឹងបទ ល្មើសគ្រឿងញៀន ចែករំលែកព័ត៌មានចារកម្មនិងដោះស្រាយរាល់ បញ្ហាក្នុង តំបន់អស្ថរិភាព Mindanao  ភាគខាងត្បូងហ្វីលីពីន។ ភាគីទាំងពីរក៏បាន ពិភាក្សាអំពីវិធានការជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរក៏ដូច ជា តួនាទីជាប្រធានប្តូរវែនរបស់អាស៊ានដែលម៉ានីលកំពុងអនុវត្តផងដែរ៕