ថៃនិងកម្ពុជាឯកភាពបង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ៣ ដង
19/12/2015 08:59
(VOVworld) – នាថ្ងៃទី ១៨ ធ្នូ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-ocha បានធ្វើការចរចារជាមួយសមភាគី កម្ពុជា សម្តេច តេជោ ហ៊ុន សែន ដែលកំពុង អញ្ជើញ ទៅបំពេញទស្សនកិច្ចនៅថៃ។

ថៃនិងកម្ពុជាឯកភាពបង្កើនតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើង ៣ ដង (Image: VNA) (VOVworld) – នាថ្ងៃទី ១៨ ធ្នូ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-ocha បាន ធ្វើការចរចារជាមួយសមភាគីកម្ពុជា សម្តេច តេជោ ហ៊ុន សែន ដែលកំពុង អញ្ជើញទៅបំពេញទស្សនកិច្ចនៅថៃ។ ភាគីទាំងពីរបានឯកភាពបង្កើនតំលៃ ប្រាក់ ពាណិជ្ជកម្មទ្វេភាគីឡើង ៣ ដង ស្មើរនឹង ១៥ ពាន់លានដុល្លាអាមេរិក ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ទន្ទឹមនឹងនោះ ប្រទេសទាំងពីរនឹងចាប់ផ្តើមបណ្ដា សេវ៉ាកម្មផ្លូវដែកឆ្លងដែន កែលំអរបណ្ដាខ្សែផ្លូវគោកតភ្ជាប់ថៃនិងកម្ពុជានិង អភិវឌ្ឍន៍មជ្ឈមណ្ឌលសេដ្ឋកិច្ច។ តាមសេចក្តីព្រាងនៃកិច្ចព្រមព្រៀងសេវ៉ាកម្ម រវាង បាងកកនិងភ្នំពេញនឹងដាក់ឲ្យដំណើរការនាចុងឆ្នាំ ២០១៦។ ដំណើរ ទស្សនកិច្ច នៅថៃរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន ប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៦៥ ទិវាបង្កើតទំនាក់ទំនងការទូត ថៃ-កម្ពុជា៕
Related






