VOV WorldVOV World
ថៃនិងឡាវបើកកិច្ចប្រជុំអំពីការកំណត់ខ័ណ្ឌព្រំសីម៉ា
16/08/2013 09:56
ថៃនិងឡាវបានរៀបចំកិច្ចប្រជុំនៃគណៈកម្មាធិការចំរុះលើកទី៩នៅបាងកក សំដៅដោះស្រាយបញ្ហាកំណត់ខ័ណ្ឌព្រំសីម៉ានៅសេសសល់រវាងភាគីទាំងពីរ។
ថៃនិងឡាវបើកកិច្ចប្រជុំអំពីការកំណត់ខ័ណ្ឌព្រំសីម៉ា
ថៃនិងឡាវបើកកិច្ចប្រជុំអំពីការកំណត់ខ័ណ្ឌព្រំសីម៉ា  (រូបថតៈ vietnamplus.vn) (VOVworld)-នាថ្ងៃទី១៥សីហា ថៃនិងឡាវបានរៀបចំកិច្ចប្រជុំនៃគណៈកម្មាធិការចំរុះ លើកទី៩នៅបាងកក សំដៅដោះស្រាយបញ្ហាកំណត់ខ័ណ្ឌព្រំសីមានៅសេសសល់ រវាងភាគីទាំងពីរ។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសថៃ លោក Surapong Tovichakchaikul និងសមភាគីឡាវ លោកThongloun Sisoulith ធ្វើជាសហអធិបតី។ ភាគីថៃបាននាំចេញសំណើរដែលអនុញ្ញាត្តិឲ្យភាគីទី៣ចូលរួមដោះស្រាយរាល់ បញ្ហានៅសេសសល់នេះ។ ថ្លែងមតិក្នុងសន្និសីទកាសែតរួម រដ្ឋមន្រ្តីការបរទេសថៃ ឲ្យដឹងថា ភាគីទាំងពីរបានឯកភាព សម្រេចការកំណត់ខ័ណ្ឌព្រំសីមាលើដីកោគ នា ឆ្នាំ២០១៥ និង លើទន្លេនាឆ្នាំ២០១៧។ រីឯខ្លួនវិញ លោក Thongloun សង្កត់ធ្ងន់ថា ការកំណត់ខ័ណ្ឌព្រំសីមានេះ នឹងជួយបង្កើតឡើងការ​យល់ដឹងគ្នាទៅវិញទៅមករវាង ប្រជាជននៃប្រទេសទាំងពីរផងដែរ។ថៃនិងឡាវ បង្កើតគណៈកម្មាធិការចំរុះនាឆ្នាំ ១៩៩៦។ រហូតដល់ពេលនេះ ខ្សែព្រំសីមាចំនួន ៩៦%ត្រូវបានកំណត់។ បណ្តាកិច្ច ចរចារលើកនេះ គឺសំដៅកំណត់ខ័ណ្ឌសីមាលើទន្លេមេគង្គ៕  

More