ថៃ៖អតីតនាយករដ្ឋមន្ត្រីលោកស្រី Yingluck ទៅតុលាការជាលើកដំបូង
19/05/2015 10:50
Vovworld-អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី Yingluck Shinawatra នាព្រឹកថ្ងៃទី១៩ឧសភាមានវត្តមាននៅ តុលាការកំពូលថៃ

ថៃ៖អតីតនាយករដ្ឋមន្ត្រីលោកស្រី Yingluck ទៅតុលាការជាលើកដំបូង (Post Today) Vovworld-អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី Yingluck Shinawatra នាព្រឹកថ្ងៃទី ១៩ឧសភាមានវត្តមាននៅតុលាការកំពូលថៃដើម្បីស្ដាប់តុលាការប្រកាសចាប់ ដំណើរការជំនុំជំរះលោកស្រី Yingluck ពីបទខ្វះការទទួលខុសត្រូវបណ្ដាលផល វិបាកដ៏ធ្ងន់ធ្ងរ ក្នុងការបញ្ជាណែនាំគោលនយោបាយប្រមូលទិញអង្កររបស់ ប្រជាកសិករក្នុងរយៈពេលលោកស្រីជានាយករដ្ឋមន្ត្រី។ នៅចំពោះមុខតុលាការ អតីតនាយករដ្ឋមន្ត្រី Yingluck បានបដិសេធរាល់ការចោទប្រកាន់និងអះអាងថា នឹងការពារភាពស្អាតស្អំរបស់ខ្លួន។ តាមសំណូមពររបស់អតីតនាយករដ្ឋមន្ត្រី Yingluck តុលាការកំពូលថៃបានយល់ព្រមឲ្យលោកស្រីបានចេញក្រៅដោយមាន ចំនួនប្រាក់កក់ប្រមាណ១លានដុល្លារអាមេរិករួមនឹងលក្ខណៈហាមចេញទៅ បរទេសប្រសិនបើតុលាការមិនអនុញ្ញាត។នាថ្ងៃទី២១និង២៨កក្កដាខាងមុខ តុលាការកំពូលនឹងដំណើរការសម័យពិនិត្យរាល់ភ័ស្តុតាងនៃករណីនេះ៕
Related
More




