VOV WorldVOV World
ថៃរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាព្រះមហាក្សត្រ Bhumibol Adulyadej ឡើងគ្រងរាជ
10/06/2016 08:12
(VOVworld) - នាថ្ងៃទី៩ មិថុនា ប្រទេសថៃរំលឹកខួប អនុស្សាវរីយ៍លើកទី៧០ទិវាឡើងគ្រងរាជរបស់ព្រះ មហាក្សត្រ Bhumibol Adulyadej ជាព្រះមហាក្សត្រមាន ពេលវេលាគ្រងរាជវែងបំផុតលើពិភពលោក។
ថៃរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាព្រះមហាក្សត្រ Bhumibol Adulyadej ឡើងគ្រងរាជ
រូបភាពរបស់ព្រះមហាក្សត្រនៅគ្រប់កន្លែងនៅរាជធានីបាំងកក (រូបថត៖VOV) (VOVworld) - នាថ្ងៃទី៩ មិថុនា ប្រទេសថៃរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាឡើង គ្រងរាជរបស់ព្រះមហាក្សត្រ Bhumibol Adulyadej ជាព្រះមហាក្សត្រមានពេលវេលា គ្រងរាជវែងបំផុតលើពិភពលោក។សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ត្រូវបានចាប់ ផ្ដើមដោយពិធីថ្វាយអង្ករជូនព្រះសង្ឃនៅព្រះបរមរាជវាំងនៅរាជធានីបាំងកក ដោយមានការចូលរួមរបស់ព្រះសង្ឃចំនួន៧៧០រូបជាតួរលេខដែលត្រូវបានចាត់ ទុកថា នឹងនាំមកនូវភាពសម្បូររុងរឿង។នាយករដ្ឋមន្រ្តីលោក Prayut Chan-ocha និង មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល តំណាងរបស់កងទ័ព និងប៉ូលីសបានធ្វើអធិបតី ពិធីនេះ។ ក្រោយពីគ្រងរាជបាន៧ទសវត្សមក ព្រះមហាក្សត្រ Bhumibol ត្រូវបានប្រជាជនថៃ ចាត់ទុកជាសសរស្នូលនៃស្ថិរភាពក្នុងអំឡុងច្រើនទសវត្សអស្ថិរភាពនយោបាយនៅ ប្រទេសនេះ៕