Thanh Hoa ត្រៀមខ្លួនជាស្រេចរៀបចំសប្ដាហ៍ប្រារព្ធឆ្នាំទេសចរណ៍ជាតិ២០១៥
10/03/2015 09:18
Vovworld-សប្ដាហ៍ប្រារព្ធឆ្នាំទេសចរណ៍ជាតិ២០១៥នឹង ប្រព្រឹត្តទៅនៅខេត្ត Thanh Hoa ចាប់ពីថ្ងៃទី៣ដល់ទី១០មេសា

Thanh Hoa ត្រៀមខ្លួនជាស្រេចរៀបចំសប្ដាហ៍ប្រារព្ធឆ្នាំទេសចរណ៍ជាតិ២០១៥ (VOV) Vovworld-សប្ដាហ៍ប្រារព្ធឆ្នាំទេសចរណ៍ជាតិ២០១៥នឹងប្រព្រឹត្តទៅនៅខេត្ត Thanh Hoa ចាប់ពីថ្ងៃទី៣ដល់ទី១០មេសា។ នាបច្ចុប្បន្នខេត្ត Thanh Hoa កំពុងសកម្ម សំរេចរាល់ការងារចុងក្រោយធានាត្រៀមខ្លួនជាស្រេចរាល់លក្ខណៈល្អបំផុតសំរាប់ ការរៀបចំប្រកបដោយជោគជ័យព្រឹត្តិការណ៍នៃឆ្នាំទេសចរណ៍។តាមនោះពិថីប្រារព្ធ ឆ្នាំទេសចរណ៍ជាតិ២០១៥នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី៣មេសានៅទីក្រុង Thanh Hoa។ ក្នុងក្របខ័ណ្ឌសប្ដាហ៍ប្រារព្ធនៅប្រព្រឹត្តទៅព្រឹត្តិការណ៍វិសេសវិសាលដូចជាពិធីរំលឹក ខួបលើកទី៥០នៃជ័យជំនះស្ពាន Ham Rong ពិធីប្រកាសតួរទេសចរណ៍ដំណើរទៅមក នៅទន្លេ Ma ជាដើម។ កម្មវិធីឆ្នាំទេសចរណ៍ជាតិ២០១៥នឹងមានព្រឹត្តិការណ៍វប្បធម៍សិល្បៈទេសចរណ៍ កីឡាថ្នាក់ជាតិចំនួន១១ដែលប្រព្រឹត្តទៅក្នុងឆ្នាំ២០១៥៕
Related






