VOV WorldVOV World
ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន
21/12/2016 15:20
(VOVworld) - នាថ្ងៃទី២១ ធ្នូ លេខាគណៈកម្មាធិការ បក្សទីក្រុងហូជីមិញលោក Dinh La Thang និងប្រធាន គណៈកម្មាធិការប្រជាជនទីក្រុងលោក Nguyen Thanh Phong បានទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តី កម្ពុជាសម្ដេចតេជោ ហ៊ុន សែន។
ថ្នាក់ដឹកនាំទីក្រុងហូជីមិញទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន
ទិដ្ឋភាពនៃជំនួបសន្ទនារវាងលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក​ Dinh La Thang ជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន (VOVworld) - នាថ្ងៃទី២១ ធ្នូ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Dinh La Thang និងប្រធានគណៈកម្មាធិការប្រជាជនទីក្រុងលោក Nguyen Thanh  Phongបានទទួលជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ នៅជំនួបនេះ លោក Dinh La Thangបានថ្លែងការអបអរសាទរចំពោះរាល់សមិទ្ធិ ផលលើគ្រប់វិស័ដែលកម្ពុជាទទួលបាននាពេលកន្លងទៅ ព្រមទាំងជូនពរកម្ពុជា រៀបចំប្រកបដោយជោគជ័យនូវការបោះឆ្នោតថ្នាក់តំបន់និងថ្នាក់ជាតិនាពេលខាង មុខ។លោក Dinh La Thang អះអាងថា ទីក្រុងហូជីមិញ នឹងខំប្រឹងប្រែងដើម្បីជំរុញ កិច្ចសហប្រតិបតិ្តការជាមួយតំបន់នានារបស់កម្ពុជា សំដៅនាំមកនូវផលប្រយោជន៍ សំរាប់ប្រជាជននៃប្រទេសទាំងពីរ។ រីឯខ្លួនវិញ សម្ដេចតេជោ ហ៊ុន សែនឲ្យដឹងថា ដំណើរទស្សនកិច្ចលើកនេះជា ផ្នែកមួយនៃទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-វៀត ណាម។សម្ដេចតេជោ ហ៊ុន សែនក៏បានសំដែងគោលបំណងថា ទីក្រុងហូជីមិញនិង រាជធានីភ្នំពេញក៏ដូចជាខេត្តក្រុងផ្សេងៗទៀតរបស់កម្ពុជានឹងបើកទូលាយថែម ទៀតនូវទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ច តាមនោះរួមចំណែករឹតបន្តឹង ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕