ថ្នាក់ដឹកនាំខេត្ត Khanh Hoa ជួបសន្ទនាជាមួយតំណាងបណ្ដាខឿនសេដ្ឋកិច្ច SOM 1
28/02/2017 09:01
(VOV)_នារសៀលថ្ងៃទី២៧ កុម្ភះ នៅទីក្រុង Nha Trang (ខេត្ត Khanh Hoa) នៅខាងក្រៅសន្និសីទលើកទិ១ បណ្ដាមន្ត្រីជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក និងកិច្ចប្រជុំទាក់ទិននានា ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានមានជំនួបសន្ទនាជាមួយតំណាងខឿនសេដ្ឋកិច្ចអាមេរិកនិងរុស្ស៊ី។

ថ្នាក់ដឹកនាំខេត្ត Khanh Hoa ជួបសន្ទនាជាមួយតំណាងបណ្ដាខឿនសេដ្ឋកិច្ច SOM 1 (VOV)_នារសៀលថ្ងៃទី២៧ កុម្ភះ នៅទីក្រុង Nha Trang (ខេត្ត Khanh Hoa) នៅ ខាងក្រៅសន្និសីទលើកទិ១ បណ្ដាមន្ត្រីជាន់ខ្ពស់ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក និងកិច្ចប្រជុំទាក់ទិននានា ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជន ខេត្ត Khanh Hoa បានមានជំនួបសន្ទនាជាមួយតំណាងខឿនសេដ្ឋកិច្ចអាមេរិកនិង រុស្ស៊ី។ ជួបពិភាក្សាជាមួយប្រធានគណៈកម្មាធិការប្រតិភូអាមេរិក លោក Matthew J.Matthews លោក Le Duc Vinh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa មានគោលបំណងថា៖អង្គភាពអាជីវកម្មអាមេរិក នឹងមកដល់ស្វែងយល់ សិក្សា ស្រាវជ្រាវអំពីស្ថានភាពជាក់ស្ដែងកាន់តែច្រើន សំដៅជំរុញការវិនិយោគនៅក្នុងតំ បន់ ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចឈូងសមុទ្រ Van Phong។ រីឯ នៅក្នុងជំនួប សន្ទនាជាមួយលោក Valery E.Sorokin មន្ត្រីជាន់ខ្ពស់នៃខឿនសេដ្ឋកិច្ចរុស្ស៊ី លោក Le Duc Vinh បានចាត់ទុកថា៖ ត្រូវជំរុញថែមទៀតទំនាក់ទមនងរវាងសហគ្រាស រុស្ស៊ី ជាមួយខេត្ត Khanh Hoa ជាពិសេសគឺក្នុងវិស័យដែលរុស្ស៊ីមានប្រៀបខ្លាំង និង ខេត្ត Khanh Hoa មានតម្រូវការ។ តំណាងគណៈប្រតិភូខឿនសេដ្ឋកិច្ចអាមេរិកនិង រុស្ស៊ី បានអោយដឹងថា៖នឹងជំរុញទំនាក់ទំនងសហប្រតិបត្តិការ អំពាវនាវអោយវិនិ យោគិនជំរុញការស្រាវជ្រាវ និងជ្រើសរើសវិស័យវិនិយោគអោយសមស្របជាមួយសក្ដា នុភាព ឧត្តមភាពរបស់ខេត្ត Khanh Hoa ។ តាមរបៀបវារះ ក្នុងសប្ដាហ៍នេះ ថ្នាក់ដឹកនាំគណៈប្រតិភូគណៈកម្មាធិការប្រជាជន ខេត្ត Khanh Hoa បន្តមានជំនួបសន្ទនាជាមួយមន្ត្រីជាន់ខ្ពស់ តំណាងខឿនសេដ្ឋ កិច្ចជាសមាជិកវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ដែលបានចូល រួមសន្និសីទលើកទីមួយ បណ្ដាមន្ត្រីជាន់ខ្ពស់ នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក៕
Related
More




