VOV WorldVOV World
ថ្នាក់ដឹកនាំកម្ពុជាទទួលជួបជាមួយគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
14/08/2017 14:18
(VOVWORLD) -នាថ្ងៃទី១៤សីហា ថ្នាក់ដឹកនាំកម្ពុជាបានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយលោក Tran Thanh Man សមាជិកមជ្ឈឹមបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមដែលកំពុងបំពេញទស្សនកិច្ចការងារនៅកម្ពុជាចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ សីហា។
ថ្នាក់ដឹកនាំកម្ពុជាទទួលជួបជាមួយគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុន សែន អញ្ជើញទទួលជួបជាមួយប្រធានរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man  អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយគណៈប្រតិភូ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុន សែនបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា មានបំណងរឹតបន្តឹងកិច្ចសហ ប្រតិបត្តិការជាមួយរដ្ឋាភិ បាលវៀតណាម សំដៅអនុវត្តរាល់កិច្ចព្រមព្រៀងដែល បានចុះហត្ថលេខា និងជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ស្តីពីព្រំដែន នាយករដ្ឋមន្ត្រីកម្ពុជាមានបំណង បញ្ហានេះនឹងបានសម្រេចរួចរាល់ ឈានដល់កសាងខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ រវាងប្រទេសទាំងពីរ។         ក្នុងការទទួលគណៈប្រតិភូមកសម្តែងការគួរសម ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍កម្ពុជា មាន បំណងថា នាពេលខាងមុខ រណសិរ្សនៃប្រទេសទាំងពីរ បន្តបេសកកម្មរបស់ខ្លួន ដែលចំពោះមុខគឺរៀបចំប្រកប ដោយជោគជ័យសន្និសីទអន្តរជាតិ ស្តីពីការកសាង ព្រំដែនវៀតណាម-កម្ពុជាសន្តិភាព មិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យ រួម ការអភិវឌ្ឍន៍លើកទី៥ នៅខេត្តកំពត់ប្រទេស កម្ពុជា។         រីឯខ្លួនវិញ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរពនិងផ្តល់ អាទិភាពចម្បង សម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែងវៀត ណាម-កម្ពុជា។ លោក Tran Thanh Man បានចាត់ទុកថា រណសិរ្សមាតុភូមិវៀត ណាមនឹងរួមសហការជាមួយរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា អនុវត្តប្រ កបដោយប្រសិទ្ធភាព រាល់កិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនំានៃរដ្ឋទាំងពីរ រាល់កិច្ច ព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលទាំងពីរ ជាពិសេសគឺ សេចក្តីថ្លែងការ ណ៍រួម ស្តីពីបង្កើនទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-កម្ពុជា។ លោក Tran Thanh Man ថតរូបអនុស្សាវរីយ៍ជាមួយឯកអគ្គរដ្ឋទួូតនិងកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា          មុននោះ នាថ្ងៃទី១៣សីហា គណៈប្រតិភូបានទៅទស្សនាស្ថានទូតវៀត ណាមប្រចាំកម្ពុជា និងទៅដាក់កម្រងផ្កា អុជធុបនៅស្តូបមិត្តភាពវៀតណាម កម្ពុជានៅរាជធានីភ្នំពេញប្រទេសកម្ពុជា៕