VOV WorldVOV World
ថ្នាក់ដឹកនាំឡាវវាយតំលៃខ្ពស់ចំពោះលទ្ធផលសហប្រតិបតិ្តការរវាងក្រសួងយុត្តិធម៌ទាំងពីររបស់វៀតណាមនិងឡាវ
25/12/2015 10:19
(VOVworld) - នាព្រឹកថ្ងៃទី២៥ ធ្នូ នៅទីស្ដីការខុទ្ទកា ល័យរដ្ឋាភិបាលឡាវ នាយក រដ្ឋមន្រ្តីឡាវលោក Thongsing Thammavong បានអញ្ជើញទទួលជួបសន្ទនា ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងយុត្តិធម៌វៀត ណាមដឹកនាំដោយលោក រដ្ឋមន្រ្តី Ha Hung Cuong ដែលកំពុងបំពេញទស្សនកិច្ចការងារនៅឡាវ។
ថ្នាក់ដឹកនាំឡាវវាយតំលៃខ្ពស់ចំពោះលទ្ធផលសហប្រតិបតិ្តការរវាងក្រសួងយុត្តិធម៌ទាំងពីររបស់វៀតណាមនិងឡាវ
(VOVworld) - នាព្រឹកថ្ងៃទី២៥ ធ្នូ នៅទីស្ដីការខុទ្ទកាល័យរដ្ឋាភិបាលឡាវ នាយក រដ្ឋមន្រ្តីឡាវលោក Thongsing Thammavong បានអញ្ជើញទទួលជួបសន្ទនាជាមួយ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងយុត្តិធម៌វៀតណាមដឹកនាំដោយលោក រដ្ឋមន្រ្តី Ha Hung Cuong ដែលកំពុងបំពេញទស្សនកិច្ចការងារនៅឡាវ។នៅទីនេះ លោក Ha Hung  Cuong បានឲ្យដឹងថា ក្រសួងយុត្តិធម៌វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភការ ងារបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ពិសេសគឺ ប្រភពធនធានមនុស្សមាន គុណភាពខ្ពស់ក្នុងវិស័យច្បាប់និងយុត្តិធម៌សំរាប់ឡាវ តាមរយៈការកសាងនិង អនុវត្តន៍គំរោងការណ៍ជួយឧបត្ថម្ភវិទ្យាស្ថានយុត្តិធម៌ឡាវ ពីប្រភាពទុនឧបត្ថម្ភរបស់ វៀតណាម។ រីឯខ្លួនវិញ នាយករដ្ឋមន្រ្តី Thongsing Thammavong បានវាយតំលៃខ្ពស់ចំពោះលទ្ធ ផលសហប្រតិបតិ្តការដ៏ល្អប្រសើរនាពេលកន្លងទៅរវាងក្រសួងយុត្តិធម៌នៃប្រ ទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបតិ្តការពិសេសលើគ្រប់ វិស័យវៀតណាម-ឡាវឲ្យកាន់តែស៊ីជំរៅជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធិភាពពី មួយថ្ងៃទៅមួយថ្ងៃ។ ក្នុងព្រឹត្តិការណ៍មួយទៀត ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ធ្នូ នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្រ្តី ក្រសួងការពារប្រទេសវៀតណាម បានដឹកនាំគណៈ ប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឡាវតាម សេចក្ដីអញ្ជើញរបស់ឧត្តម សេនីយ៍ឯក Sengnouane Xayalath លេខាមជ្ឈឹមបក្ស និងជារដ្ឋមន្រ្តីក្រសួង ការពារជាតិឡាវ៕