អញ្ជើញចូលរួមពិធីមាន អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម; នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង; ប្រធានរដ្ឋសភា ត្រឹន ថាញ់ មិន… រួមជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការមជ្ឈិម ក្រសួង ស្ថាប័ន និងអង្គការនានា។ នៅចំពោះមុខវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ គណៈប្រតិភូបានរំលឹកដោយការគោរពចំពោះការរួមចំណែកដ៏ធំធេងរបស់លោកចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ។
អញ្ជើញដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជននៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធវីរជនជននៅលើផ្លូវបាក់សើន ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានសម្តែងការរំលឹកដល់កុលបុត្រ កុលធីតារបស់ប្រទេសជាតិ ដែលពលីដើម្បីឯករាជ្យ និងសេរីភាពនៃមាតុភូមិ និងសុភមង្គលរបស់ប្រជាជន៕





