ថ្នាក់ដឹកនាំបក្សរដ្ឋចូលរួមនិងបញ្ជាណែនាំសន្និបាតបក្សភាគខេត្តក្រុងនានា
14/10/2015 10:19
Vovworld-នាព្រឹកថ្ងៃទី១៤តុលា បក្សភាគទីក្រុងហូជីមិញ បានបើកសន្និបាតដំណាងលើកទី១០អាណត្តិ២០១៥- ២០២០។

បក្សភាគទីក្រុងហូជីមិញបានបើកសន្និបាតដំណាងលើកទី១០អាណត្តិ២០១៥-២០២០ Vovworld-នាព្រឹកថ្ងៃទី១៤តុលា បក្សភាគទីក្រុងហូជីមិញបានបើកសន្និបាត ដំណាងលើកទី១០អាណត្តិ២០១៥-២០២០។ សេចក្តីព្រាងរបាយការណ៍នយោបាយដាក់ជូនសន្និបាតបានដាក់ចេញគោលដៅទូទៅកសាងទីក្រុងហូជីមិញមានគុណ ភាពរស់នៅល្អអរិយ្យធម៍ទំនើប តាមរយៈអនុវត្តគោលដៅចំនួន១៤ដូចជាផលិតផល ក្នុងស្រុកសរុបនៅដំបន់កើនជាមធ្យមពី៨ដល់៨,៥%ក្នុងមួយឆ្នាំ ចំណូលមធ្យមលើ មនុស្សម្នាក់ទទួលបាន៩៨០០ដុល្លារអាមេរិកជាដើម។ ថ្លែងមតិបញ្ជាណែនាំនៅ សន្និបាត អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានស្នើរថា៖ “ត្រូវធ្វើល្អជាងទៀតកិច្ចការរៀបចំផែនការ ប្រមូលផ្ដុំបញ្ជាណែនាំចលនាគ្រប់ ប្រភពកំលាំងក្នុងនិងក្រៅប្រទេស វិនិយោគកែលំអរហេដ្ឋានរចនាសម្ព័ន្ធនគរ ពិសេស គឺហេដ្ឋានរចនាសម្ព័ន្ធគមនាគមន៍ជាដើម។ តភ្ជាប់ហេដ្ឋានរចនាសម្ព័ន្ធខេត្តក្រុងក្នុង ដំបន់ បង្កើនការពារបរិស្ថានទប់ស្កាត់ឥទ្ធិពលនៃការបំរ៉ែបំរួលអាកាសធាតុនិងទឹក សមុទ្រឡើង ទន្ទឹមនឹងនោះកសាងនគរផ្កាយរណប់តាមទិសដៅអរិយ្យធម៍ទំនើប។” សន្និបាតបក្សភាគប្លុកស្ថាប័នមជ្ឈឹមលើកទី១២ អាណត្តិ២០១៥-២០២០ សន្និបាតបក្សភាគប្លុកស្ថាប័នមជ្ឈឹមលើកទី១២ អាណត្តិ២០១៥-២០២០បាន បើកនាព្រឹកថ្ងៃទី១៤តុលានៅក្រុងហាណូយ។ថ្លែងមតិនៅសន្និបាត ប្រធានរដ្ឋលោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖ “បក្សភាគត្រូវដឹកនាំស្ថាប័នកម្មាភិបាលបក្ខជនក្នុងប្លុកលើកកំពស់ថែមទៀត សមត្ថភាពក្ដាប់ជាប់បំរ៉ែបំរួលស្ថានភាពក្នុងនិងក្រៅប្រទេស។ បង្កើតសិក្សាស្រាវជ្រាវ ទ្រឹស្តីនិងបូកសរុបស្ថានភាពជាក់ស្ដែងព្យាករណ៍រាល់ករណីអាចកើតមានឡើងជា ដើមសំដៅអនុវត្តល្អភារកិច្ចអភិវដ្ឍន៍សេដ្ឋកិច្ចសង្គមធានាការពារជាតិសន្តិសុខ ការពារអធិបតេយ្យភាពបូរណភាពដែនដី។” នាព្រឹកថ្ងៃដដែល លោក Le Hong Anh សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សបានអញ្ចើញចូលរួមនិងបញ្ជាណែនាំសន្និបាត ដំណាងបក្សភាគខេត្ត Tay Ninh។ លោក Nguyen Thien Nhan សមាជិកការិយាល័យ នយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបាន អញ្ចើញចូលរួមនិងបញ្ជាណែនាំសន្និបាតបគ្សភាគខេត្ត Lam Dong ផងដែរ៕
Related






