VOV WorldVOV World
ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំងឡាយបន្តព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីបញ្ហាសមុទ្រខាងកើត
08/09/2016 09:59
(VOV)_នារសៀលថ្ងៃទី៧ កញ្ញា នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) សន្និសិទកំពូលអាស៊ានលើកទី២៨-២៩ បានចេញសេចក្ដីថ្លែងការណ៍រួម ស្ដីអំពី​​វិស័យ​សេដ្ឋកិច្ច សង្គម នយោបាយ សន្តិសុខ កសាងសហគមន៍
ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំងឡាយបន្តព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីបញ្ហាសមុទ្រខាងកើត
ថ្នាក់ដឹកនាំប្រទេសអាស៊ានទាំងឡាយបន្តព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីបញ្ហាសមុទ្រខាងកើត (VOV)_នារសៀលថ្ងៃទី៧ កញ្ញា នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ) សន្និសិទកំពូលអា ស៊ានលើកទី២៨-២៩ បានចេញសេចក្ដីថ្លែងការណ៍រួម  ស្ដីអំពី​​វិស័យ​សេដ្ឋកិច្ច សង្គម  នយោបាយ សន្តិសុខ កសាងសហគមន៍ ទំនាក់ទំនង​នៅក្នុងនិងខាងក្រៅតំបន់។ ជា ពិសេស សេចក្ដីថ្លែងការណ៍រួមលើកនេះ នៅមានផ្នែកមួយស្ដីអំពីបញ្ហានៅសមុទ្រខាង កើត បណ្ដាថ្នាក់ដឹកនាំអាស៊ានបានអះអាងជាថ្មីម្តងទៀតនូវការចាំបាច់ ត្រូវបង្កើន ទំនុកទុកចិត្ត អត់ធ្មត់ ដោះស្រាយជំលោះដោយសន្តិវិធី សមស្របជាមួយច្បាប់អន្តរ ជាតិហើយសង្កត់ធ្ងន់ទៅលើសារសំខាន់របស់ការអនុវត្តគ្រប់គ្រាន់ និងប្រសិទ្ធិភាព  សេចក្ដីថ្លែងការណ៍​ស្ដីអំពីប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC)។ បណ្ដា ថ្នាក់ដឹកនាំអាស៊ាន ក៏បានអំពាវនាវអោយភាគីទាំងឡាយត្រូវខំប្រឹងប្រែងធ្វើការទទួល អោយបាន​ក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត(COC)៕