VOV WorldVOV World
ថ្នាក់ដឹកនាំអាមេរិកនិងគុយបាពិភាគ្សាលើបណ្តាវិធានការជម្រុញទំនាក់ទំនង
19/09/2015 08:38
(VOVworld)-បន្តរាល់បំរ៉ែបំរួលសកម្មក្នុងទំនាក់ទំនង រវាងអាមេរិកជាមួយគុយបា នាថ្ងៃទី១៩កញ្ញា ប្រធានា ធិបតីអាមេរិកលោក Barack Obama
ថ្នាក់ដឹកនាំអាមេរិកនិងគុយបាពិភាគ្សាលើបណ្តាវិធានការជម្រុញទំនាក់ទំនង
(VOVworld)-បន្តរាល់បំរ៉ែបំរួលសកម្មក្នុងទំនាក់ទំនងរវាងអាមេរិកជាមួយគុយបា នាថ្ងៃទី១៩កញ្ញា ប្រធានាធិបតីអាមេរិកលោក Barack Obama នឹងប្រធានគុយបា លោក Raul Castro បានមានជំនួបសន្ទនាតាមទូរស័ព្ទ ស្តីពីបណ្តាវិធានការ​ ជម្រុញ ទំនាក់ទំនងទ្វេភាគី។ ការិយាល័យប្រធានរដ្ឋគុយបាបានឲ្យដឹងថា ក្នុង ជំនួបសន្ទ នាតាមទូរស័ព្ទនេះ លោកប្រធាន Castro បានសង្កត់ធ្ងន់ទៅលើភាព ចាំបាច់នៃ ការបើកទូលាយក្របខ័ណ្ឌនៃវិធានការហ៊ុំព័ទ្ធ ព្រមទាំងរំលឹកឡើងវិញ សំណូមពរ បញ្ឈប់ទាំងស្រុងបទហ៊ុំព័ទ្ធដែលអាមេរិកបណ្តុកបណ្តាក់ទៅលើគុយ បាតាំងពីឆ្នាំ ១៩៦២មក។ សេតវិមានក៏បានចេញសេចក្តីប្រកាសថា ក្នុងជំនួបនេះ ថ្នាក់ដឹកនាំ ទាំងពីររូបបានសង្កត់ធ្ងន់នូវសារៈសំខាន់នៃការដែលអាមេរិកនិងគុយ បាបង្កើត ឡើងវិញទំនាក់ទំនងការទូត និងបើកស្ថានទូតឡើងវិញដែរ។ ទន្ទឹម ជាមួយគ្នា នោះ ភាគីទាំងពីរក៏បាននិយាយដល់តួនាទីរបស់សម្តេចប៉ាប Francis ក្នុងការកែ លំអរទំនាក់ទំនងអាមេរិក គុយបាមុននឹងដំណើរទេស្សនកិច្ចរបស់​សម្តេចទៅកាន់ ប្រទេសទាំងពីរនាពេលខាងមុខ៕

More