VOV WorldVOV World
ថ្នាក់ដឹកនាំអ៊ីស្រាអែល និងរុស្ស៊ី នឹងពិភាក្សាលើស្ថានការណ៍ស៊ីរី
20/08/2017 08:46
(VOVWORLD) -នាថ្ងៃទី ១៩ សីហា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netayahu បានជូនដំណឹងថា នាយករដ្ឋមន្ត្រី លោក Netayahu នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាថ្ងៃទី ២៣ សីហា។
ថ្នាក់ដឹកនាំអ៊ីស្រាអែល និងរុស្ស៊ី នឹងពិភាក្សាលើស្ថានការណ៍ស៊ីរី
ថ្នាក់ដឹកនាំអ៊ីស្រាអែល និងរុស្ស៊ី នឹងពិភាក្សាលើស្ថានការណ៍ស៊ីរី  នាថ្ងៃទី ១៩ សីហា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netayahu បានជូនដំណឹងថា នាយករដ្ឋមន្ត្រី លោក Netayahu នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាថ្ងៃទី ២៣ សីហា។ តាមការរំពឹងទុកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនឹងមានជំនួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅរមណីយដ្ឋានសូជី ក្នុងនោះប្រធានបទសំខាន់នៃការពិភាក្សា គឺជា វិបត្តិនៅស៊ីរីនាបច្ចុប្បន្ន។ យោងតាមសេចក្តីប្រកាស ថ្នាក់ដឹកនាំទាំងពីររូបគ្រោងនឹងពិភាក្សាអំពីបញ្ហានៅមជ្ឈឹមបូព៌ា ក្នុងនោះមានវិបត្តិស៊ីរី។អ៊ីស្រាអែលកំពុងព្រួយបារម្ភថាអ៊ីរ៉ង់ស្វែងរកការបង្កើតវត្តមានយោធាយ៉ាងយូរអង្វែងនៅស៊ីរី៕