ថ្នាក់ដឹកនាំរបស់អាល្លឺម៉ង់អាមេរិកបារាំងអង់គ្លេសអ៊ីតាលីចរចារតាមទូរស័ព្ទអំពីរាល់បញ្ហាអន្តរជាតិ
29/07/2014 07:15
(VOVworld) – នាថ្ងៃទី ២៨ កក្កដា អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានការចរចារតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំរបស់អាមេរិក បារាំង អង់គ្លេស អ៊ីតាលី ដើម្បីពិភាក្សាអំពីរាល់បញ្ហាអន្តរជាតិ ក្នុងនោះ មានវិបត្តិនៅ អ៊ុយក្រែននិង ស្ថានភាពនៅមជ្ឈឹមបូព៌ារ។

អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel (Image: politico.com) (VOVworld) – នាថ្ងៃទី ២៨ កក្កដា អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានការចរចារតាមទូរស័ព្ទជាមួយថ្នាក់ដឹកនាំរបស់អាមេរិក បារាំង អង់គ្លេស អ៊ីតាលី ដើម្បីពិភាក្សាអំពីរាល់បញ្ហាអន្តរជាតិ ក្នុងនោះ មានវិបត្តិនៅអ៊ុយក្រែន និង ស្ថានភាពនៅមជ្ឈឹមបូព៌ារ។ ស្តីអំពីបញ្ហានៅអ៊ុយក្រែន ថ្នាក់ដឹកនាំគ្រប់រូប បានសង្កត់ ធ្ងន់ទៅលើការចាំបាច់ធានាលក្ខណៈងាយស្រួលបំផុតសំរាប់ការ ធ្វើស៊ើបអង្កេតទាក់ទង ជាមួយទីកន្លែងធ្លាក់យន្តហោះ MH17 របស់ក្រុមហ៊ុន អាកាសចរណ៍ម៉ាឡេស៊ីសំដៅ ស្វែងរកសាកសពនៃជនរងគ្រោះក៏ដូចជា ធានាការស៊ើបអង្កេតនៃបណ្ដាអ្នកជំនាញការ អន្តរជាតិផងដែរ។ ថ្នាក់ដឹកនាំ នៃប្រទេសចំនួន ៥ ក៏បានអះអាងនូវសារៈសំខាន់នៃការ ដាក់ទណ្ឌកម្មចំពោះ រុស្ស៊ី ខណៈដែល គេចាត់ទុកថា៖ រុស្ស៊ីនៅបន្តផ្តល់ជំនួយយោធាសំរាប់កង កំលាំងទាមទាសហព័ន្ធភាវូបនីយកម្មនៅតំបន់ខាងកើតអ៊ុយក្រែន។ ទាក់ទិនដល់បញ្ហានៅតំបន់ Gaza ថ្នាក់ដឹកនាំគ្រប់រូបបានឯកភាពថា៖ អ៊ីស្រាអែលមាន សិទ្ធិស្វ័យការពារ ព្រមទាំង សង្កត់ធ្ងន់ទៅលើភាពចាំ បាច់ទទួលបានបទឈប់បាញ់ មនុស្សធម៌មួយភ្លាមមួយរំពិចនិងគ្មាន លក្ខ័ណឡើយ។ ស្តីអំពីបញ្ហានៅអ៊ីរ៉ាក់ ថ្នាក់ដឹកនាំទាំង ៥ រូបក៏បានសង្ឃឹមថា៖ ប្រទេស នេះនឹងទទួលបានដំណើរការនយោបាយមួយ។ ស្តីអំពីបញ្ហានៅលីប៊ី បណ្ដាថ្នាក់ដឹកនាំបានអំពាវនាវឲ្យភាគីទាន់ទិននានានៅ Tripoli ត្រូវ ឈប់បាញ់ភ្លាមមួយរំពិច ហើយដំណើរការកិច្ចប្រជុំរដ្ឋសភាដែលទើប នឹងត្រូវបានបោះឆ្នោតនាពេលថ្មីៗនេះ៕
Related






